Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 4:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ទោះ​ខ្ញុំ ឬ​បង​ប្អូន ពួក​អ្នក​បំរើ​ខ្ញុំ ឬ​ពួក​ចាំ​យាម​ដែល​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សំលៀក‌បំពាក់​ចេញ​ឡើយ លើក​តែ​មាន​ការ​បោក​ទឹក​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​បង‌ប្អូន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ឬ​ពួកអ្នកការ​ពារ​ដែល​មក​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ ម្នាក់ៗ​កាន់​អាវុធ​ជាប់​នឹង​ដៃ​ស្ដាំ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ដូច្នេះ ខ្ញុំ និង​បងប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ដូច្នេះ ខ្ញុំ និង​បង​ប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជា‌និច្ច។

សូមមើលជំពូក ចម្លង




នេហេមា 4:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ពួក​ជន​ថា ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​អ្នក​បំរើ​របស់ខ្លួន ដេក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ការ‌ពារ​យើង​រាល់​គ្នា នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ


នៅ​គ្រា​នោះ មាន​សូរ​សំរែក​ជា​ខ្លាំង​នៃ​ពួក​ជន នឹង​ប្រពន្ធ​គេ កើត​ឡើង​ទាស់​នឹង​ពួក​បង​ប្អូន ជា​សាសន៍​យូដា


ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បំរើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ


នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ នឹង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន


ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ


ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ‌គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ


នៅ​ទី​ឆ្ងាយ​ពី​សូរ​អឺង‌អាប់​នៃ​ពួក​ប្រមាញ់​ធ្នូ នោះ​គេ​នឹង​ប្រជុំ​ត្រង់​កន្លែង​ដង​ទឹក ថ្លែង​ប្រាប់​ពី​អំពើ​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​ពី​អស់​ទាំង​អំពើ​សុចរិត​ដែល​ទ្រង់​ប្រោស ក្នុង​គ្រា​ដែល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​គ្រា​នោះ ពួក​រាស្ត្រ​ផង​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​ដល់​អស់​ទាំង​ទ្វារ​ក្រុង។


នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម​ដូច​ជា​អញ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម