ព្រះបាទសាឡូម៉ូនបានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ មានស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត
នេហេមា 13:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានយកប្រពន្ធជាស្រីសាសន៍អាសដូឌ អាំម៉ូន នឹងម៉ូអាប់ អាល់គីតាប នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។ |
ព្រះបាទសាឡូម៉ូនបានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ មានស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត
ពេលនោះ សង្ឃអែសរ៉ាឈរឡើង មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយធ្វើឲ្យមានទោសកាន់តែច្រើនឡើងដល់អ៊ីស្រាអែល។
អ្នកទាំងអស់នេះ បានរៀបការជាមួយស្ត្រីសាសន៍ដទៃ គេក៏លែងលះពួកនាង ហើយបញ្ជូនឲ្យចេញទៅ រួមទាំងកូនៗរបស់គេផង។:៚
យើងមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។
ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ
ហើយកូនរបស់ពួកគេពាក់កណ្ដាលនិយាយភាសាអាសដូឌ គេមិនចេះនិយាយភាសាយូដាទេ គឺគេនិយាយតាមតែភាសារបស់សាសន៍ដទៃប៉ុណ្ណោះ។
ដូច្នេះ តើត្រូវឲ្យយើងស្តាប់តាមអ្នករាល់គ្នា ហើយប្រព្រឹត្តអំពើអាក្រក់យ៉ាងធ្ងន់ ហើយប្រព្រឹត្តរំលងនឹងព្រះនៃយើង ដោយរៀបការនឹងស្ដ្រីសាសន៍ដទៃដូច្នេះឬ?»។
ប៉ុន្ដែ កាលសានបាឡាត និងថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូន ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង
ចូរប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ មើល៍! យើងនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខអ្នក។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន?
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
កូនទាំងពីរក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងមួយឈ្មោះអ័រប៉ា ហើយមួយទៀតឈ្មោះនាងរស់។ គេរស់នៅស្រុកនោះប្រហែលជាដប់ឆ្នាំ