Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​អាសដូឌ អាំម៉ូន នឹង​ម៉ូអាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន‌ជាតិ​យូដា​មួយ​ចំនួន រៀបការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាស‌ដូឌ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន‌ជាតិ​យូដា​មួយ​ចំនួន រៀប‌ការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាស‌ដូឌ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។

សូមមើលជំពូក ចម្លង




នេហេមា 13:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដំម សាសន៍​ស៊ីដូន នឹង​សាសន៍​ហេត


នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រាអែល


ឯ​មនុស្ស​ទាំង​នោះ គេ​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ ប្រពន្ធ​គេ​ខ្លះ​ក៏​បាន​បង្កើត​កូន​ហើយ។:៚


ហើយ​ថាយើង​មិន​ឲ្យ​កូន​ស្រី​យើង​ទៅ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​យើង​ឡើយ


ហើយ​បើ​សាសន៍​ដទៃ ដែល​នៅ​ក្នុង​ស្រុក គេ​យក​ទំនិញ ឬ​ស្រូវ​អង្ករ​អ្វី​មក​លក់ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​យើង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​ថាយើង​រាល់​គ្នា​នឹង​ផ្អាក​ទុក​ឆ្នាំ​ទី​៧ ព្រម​ទាំង​លើក​លែង​ទារ​បំណុល​ទាំង​អស់​ផង។


នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តាជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន នឹង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ


ហើយ​កូន​គេ​ពាក់​កណ្តាល​និយាយ​ជា​ភាសា​អាសដូឌ ឥត​ចេះ​និយាយ​ភាសា​របស់​ពួក​យូដា​ឡើយ គឺ​គេ​និយាយ​តាម​តែ​ភាសា​របស់​សាសន៍​គេ​រៀង​ខ្លួន


ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា នឹង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ ជា​សាសន៍​ដទៃ​ឬ​អី។


កាល​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ នឹង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចំរើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង


ចូរ​ប្រយ័ត នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ចុះ មើល អញ​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​ទៅ


កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ នឹង​ងងឹត លាយ‌ឡំ​គ្នា​ដូច​ម្តេច​បាន


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង


កូន​ទាំង​២​ក៏​យក​ប្រពន្ធ​ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​១​ឈ្មោះ​អ័រប៉ា ហើយ​១​ទៀត​ឈ្មោះ​នាង​រស់ ម៉ាឡូន នឹង​គីលី‌យ៉ុន​ក៏​នៅ​ស្រុក​នោះ​ប្រហែល​ជា​១០​ឆ្នាំ


រីឯ​ពួក​ភីលីស្ទីន គេ​ចាប់​យក​បាន​ហឹប​នៃ​ព្រះ រួច​ក៏​នាំ​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ឯ​ក្រុង​អាស‌ដូឌ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម