Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​អំពើ​អា‌ក្រក់​យ៉ាង​ធ្ងន់ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​រៀប​ការ​នឹង​ស្ដ្រី​សាសន៍​ដទៃ​ដូច្នេះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា នឹង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ ជា​សាសន៍​ដទៃ​ឬ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

សូមមើលជំពូក ចម្លង




នេហេមា 13:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ សេ‌កានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ ពោល​ទៅ​កាន់​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​រំលងទាស់​នឹង​ព្រះ​របស់​យើង​ខ្ញុំ ដោយ​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ស្រុក​នេះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពេល​នេះ​នៅ​មាន​សង្ឃឹម​ដល់​អ៊ីស្រា‌អែល​ដែរ។


នោះ​តើ​យើង​ខ្ញុំ​នឹង​បែរ​ទៅ​ប្រព្រឹត្ត​រំលង​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទៀត ដោយ​រៀប​ការ​នឹង​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ឬ? តើ​ព្រះ‌អង្គ​មិន​មាន​សេចក្ដី​ក្រោធ​នឹង​យើង​ខ្ញុំ រហូត​ដល់​បំផ្លាញ​យើង​ខ្ញុំ​អស់​រលីង កុំ​ឲ្យ​មាន​សេស​សល់ ឬកុំ​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​ទេ​ឬ?


ប្រសិន​បើ​សាសន៍​ដទៃ​ដែល​នៅ​ក្នុង​ស្រុក​នេះ យក​ទំនិញ ឬ​ស្រូវ​អង្ករ​មក​លក់នៅ​ថ្ងៃ​សប្ប័ទ យើងនឹង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​សប្ប័ទ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​នៅ​ឆ្នាំ​ទី​ប្រាំពីរ ព្រម​ទាំង​លើក​លែង​បំណុល​គ្រប់​ទាំង​អស់។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់


តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម