ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ គេ​អាន​គម្ពីរ​លោក​ម៉ូសេ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ពេល​អាន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​ជា​ដាច់​ខាត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តាជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន នឹង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ ពេល​អាន​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំអះ​របស់​អុលឡោះ​ជា​ដាច់​ខាត

សូមមើលជំពូក



នេហេមា 13:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន ពួក​សង្ឃ ពួក​ហោរា និង​ប្រជាជន​ទាំង​អស់ ទាំង​តូច ទាំង​ធំ​ផង ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ ជា​សេចក្ដី​សញ្ញា​ដែល​បាន​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន បាន​ឮ​ដំណឹង​នេះ ពួកគេ​មិន​សប្បាយ​ចិត្តសោះ ព្រោះ​មាន​មនុស្ស​ម្នាក់​មករក​ផល​ប្រយោជន៍​ឲ្យ​ពួក​កូនចៅ​អ៊ីស្រា‌អែល។


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ​ដំណឹងនេះ គេ​នាំ​គ្នា​សើច​ចំអក ហើយ​មើល​ងាយ​យើង​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​កិច្ច​ការ​ស្អី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ឬ?»


នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ក្បែរ​គាត់ ក៏​បន្ទរ​ឡើង​ថា៖ «មែន​ហើយ សំណង់​ដែល​ពួក‌គេ​កំពុង​សង់​នេះ បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន!»។


ដូច្នេះ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទី​ប្រាំពីរ សង្ឃ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​ក្រុម​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​យល់​បាន។


ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។


ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​អាន​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ដ្បិត​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​ក៏​បាន​ប្រមូល​មក​ដែរ។


ព្រះ​បន្ទូល​ស្ដី​ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ វេទនា​ដល់​ក្រុង​នេបូរ ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​បំផ្លាញចោល


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទម្ងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ដែន​របស់​ខ្លួន​ឲ្យ​ធំ។


ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​បាឡាម ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ​អ៊ើប្រាត ក្នុង​ស្រុក​នៃ​ញាតិ​សន្ដាន​របស់​ទ្រង់ ដើម្បី​ហៅ​គាត់​មក ដោយ​ពាក្យ​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ហើយ​គេ​បាន​តាំង​ទី​លំនៅ​នៅ​ក្បែរ​យើង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​ក្នុង​ក្រឹត្យ‌វិន័យ មាន​ចែង​អ្វី​ខ្លះ? តើ​អ្នក​មើល​យល់​ដូច​ម្តេច»?


ក្រោយ​ពីបាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​រួចហើយ ពួក​មេ​គ្រប់​គ្រង​សាលា​ប្រជុំ ចាត់​មនុស្ស​ឲ្យ​ទៅជម្រាបលោក​ទាំង​ពីរ​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​ចុះ»។


ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក គេ​ប្រកាស​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​ក៏​បាន​អាន​រាល់​ថ្ងៃ​សប្ប័ទ នៅ​ក្នុង​សាលា​ប្រជុំ​ដែរ»។