ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គធំណាស់ គ្មានអ្នកណាស្មើនឹងព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីព្រះអង្គដែរ។
និក្ខមនំ 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលើកនេះ យើងនឹងចាត់គ្រោះកាចទាំងអស់មកលើអ្នក លើពួកនាម៉ឺនមន្ត្រី និងលើប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកបានដឹងថា នៅលើផែនដីគ្មានអ្នកណាម្នាក់ដូចយើងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង នឹងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ អាល់គីតាប លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដី អាចប្រៀបផ្ទឹមនឹងយើងបានឡើយ។ |
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គធំណាស់ គ្មានអ្នកណាស្មើនឹងព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីព្រះអង្គដែរ។
ប្រសិនបើមនុស្សណាម្នាក់ ឬប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទាំងប៉ុន្មាន ដែលស្គាល់សេចក្ដីវេទនាក្នុងចិត្តខ្លួន លើកដៃតម្រង់មកឯព្រះដំណាក់នេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
ឱព្រះយេហូវ៉ាអើយ គ្មានព្រះណាដូចជាព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះណាក្រៅពីព្រះអង្គដែរ។
ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ក៏គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
ផារ៉ោនមានរាជឱង្ការថា៖ «ថ្ងៃស្អែក» លោកម៉ូសេទូលថា៖ «សូមឲ្យបានតាមរាជឱង្ការរបស់ព្រះករុណាចុះ ដើម្បីឲ្យព្រះករុណាបានជ្រាបថា គ្មានព្រះណាដូចព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំឡើយ។
លោកអើរ៉ុនក៏លើកដៃទៅលើទឹកនៅស្រុកអេស៊ីព្ទ ហើយក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ។
ដ្បិត ប្រសិនបើយើងបានលើកដៃវាយអ្នក និងប្រជារាស្ត្ររបស់អ្នក ដោយជំងឺអាសន្នរោគនៅពេលនេះ ម៉្លេះសមអ្នករាល់គ្នានឹងវិនាសសូន្យពីផែនដីបាត់ទៅហើយ។
យើងនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីយើងឥតមានព្រះណាទៀតសោះ យើងនឹងក្រវាត់ឲ្យអ្នក ទោះបើអ្នកមិនស្គាល់យើងក៏ដោយ។
ចូរនឹកចាំពីការដែលកន្លងទៅ តាំងពីបុរាណ ដ្បិតយើងនេះហើយជាព្រះ ឥតមានព្រះណាទៀតឡើយ យើងជាព្រះ ហើយគ្មានអ្នកណាដូចជាយើងសោះ
ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចព្រះអង្គឡើយ ព្រះអង្គធំប្រសើរ ហើយព្រះនាមព្រះអង្គក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ។
ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកណាដែលមិនត្រូវកោតខ្លាច ដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងព្រះអង្គប៉ុណ្ណោះ ព្រោះក្នុងបណ្ដាមនុស្សមានប្រាជ្ញាទាំងឡាយ នៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចព្រះអង្គឡើយ។
យើងនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូស អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ។
ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។
បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។
នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ហេតុនេះហើយបានជាយើងវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងចុកចាប់ ព្រោះតែអំពើបាបរបស់ឯង។
"ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពធំអស្ចារ្យ និងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដ្បិតតើមានព្រះឯណានៅស្ថានសួគ៌ ឬនៅលើផែនដី ដែលអាចធ្វើការអស្ចារ្យ ហើយសម្ដែងឫទ្ធិបារមីដូចព្រះអង្គបាន!
ការទាំងនោះបានសម្ដែងមកឲ្យអ្នកឃើញ ដើម្បីឲ្យអ្នកបានដឹងថា ព្រះយេហូវ៉ាពិតជាព្រះមែន ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។
ដោយហេតុនោះបានជាគ្រោះកាចរបស់ក្រុងនេះ នឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ សោកសង្រេង និងអំណត់ ហើយវានឹងត្រូវភ្លើងឆេះ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជម្រះក្រុងនេះ ទ្រង់ខ្លាំងពូកែ»។
ខ្ញុំសូមប្រាប់អស់អ្នកដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាច ដែលមានរៀបរាប់នៅក្នុងគម្ពីរនេះ ដល់អ្នកនោះ
វេទនាដល់យើងហើយ! តើមានអ្នកណាអាចជួយយើងឲ្យរួចពីកណ្ដាប់ដៃនៃព្រះដ៏ខ្លាំងពូកែនេះ? គឺព្រះទាំងនោះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង