យើងមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលយើងបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក រហូតដល់សព្វថ្ងៃនេះ គឺយើងបាននៅតែក្នុងត្រសាល និងក្នុងរោងឧបោសថទេ។
និក្ខមនំ 40:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលធ្វើដំណើរ នោះនៅវេលាថ្ងៃ តែងមានពពករបស់ព្រះយេហូវ៉ាស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងនៅក្នុងពពក ពួកវង្សអ៊ីស្រាអែលសុទ្ធតែបានឃើញទាំងអស់គ្នា។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតក្នុងអស់ទាំងការដំណើរនៃពួកកូនចៅអ៊ីស្រាអែល នោះនៅវេលាថ្ងៃ តែងមានពពកនៃព្រះយេហូវ៉ា ស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងវិញ ឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ។:៚ អាល់គីតាប គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់អុលឡោះតាអាឡា ស្ថិតនៅលើជំរំសក្ការៈនៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។ |
យើងមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលយើងបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក រហូតដល់សព្វថ្ងៃនេះ គឺយើងបាននៅតែក្នុងត្រសាល និងក្នុងរោងឧបោសថទេ។
នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក ហើយរាល់យប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។
នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។
គេមិនត្រូវទុកអ្វីឲ្យសល់រហូតដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ គឺគេត្រូវធ្វើតាមច្បាប់ទាំងអស់សម្រាប់ពិធីបុណ្យរំលង។
នៅថ្ងៃដែលគេដំឡើងរោងឧបោសថ នោះមានពពកមកគ្របបាំងរោងឧបោសថ គឺត្រសាលនៃសេចក្ដីសញ្ញា ហើយនៅពេលល្ងាច មានទ្រង់ទ្រាយដូចជាភ្លើងស្ថិតនៅពីលើរោងឧបោសថរហូតដល់ព្រឹក។
ហេតុការណ៍មានដូច្នេះជាប់ជានិច្ច គឺមានពពកគ្របបាំងរោងឧបោសថនៅពេលថ្ងៃ ហើយនៅពេលយប់ មានទ្រង់ទ្រាយដូចជាភ្លើង។