Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ដ្បិត​ក្នុង​អស់​ទាំង​ការ​ដំណើរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​លើ​រោង​ឧបោសថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​វិញ ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ដ្បិ​តគ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​ធ្វើ​ដំណើរ នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​រោង​ឧបោ‌សថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​នៅ​ក្នុង​ពពក ពួក​វង្ស​អ៊ី‌ស្រា‌អែល​សុទ្ធ​តែ​បាន​ឃើញ​ទាំង​អស់​គ្នា។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក*​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។

សូមមើលជំពូក ចម្លង




និក្ខមនំ 40:38
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​មិន​ដែល​នៅ​ក្នុង​វិហារ​ណា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អញ​បាន​នៅ​តែ​ក្នុង​ត្រសាល ហើយ​ក្នុង​រោង​ឧបោសថ​វិញ


ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេ ព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់


នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពក ហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ


នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ


ហើយ​បង្គោល​ពពក​ដែល​សំរាប់​ពេល​ថ្ងៃ នឹង​បង្គោល​ភ្លើង​ដែល​សំរាប់​ពេល​យប់ នោះ​មិន​បាន​ថយ​ចេញ​ពី​គេ​ឡើយ។


ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ


មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​ចំពូក


នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក


ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម