«គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅ ជាមួយអ្នករាល់គ្នាជាពិត។
និក្ខមនំ 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមិនសូវមានវោហារទេ គឺតាំងពីដើមរៀងមក រហូតដល់ដែលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំនៅពេលនេះ ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់តាំងតែពីដើមរៀងមក រហូតដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ ទូលបង្គំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតទូលបង្គំមិនប្រសប់និយាយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង អាល់គីតាប ម៉ូសាជម្រាប អុលឡោះតាអាឡាថា៖ «អុលឡោះជាអម្ចាស់អើយ! តាំងតែពីដើមរៀងមក រហូតដល់ពេលទ្រង់មានបន្ទូលមកខ្ញុំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតខ្ញុំមិនប្រសប់និយាយ»។ |
«គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅ ជាមួយអ្នករាល់គ្នាជាពិត។
លោកម៉ូសេទូលព្រះថា៖ «តើទូលបង្គំជាអ្វីដែលត្រូវទៅជួបផារ៉ោន ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?»
ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «មើល៍ គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ ដ្បិតគេនឹងពោលថា "ព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកឃើញទេ"»។
ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍ សូម្បីតែកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់ទូលបង្គំផង ធ្វើដូចម្តេចឲ្យផារ៉ោនស្តាប់ទូលបង្គំ ជាអ្នកដែលមិនសូវមានវោហារដូច្នេះ? »
ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំជាអ្នកមិនសូវមានវោហារ ទេ ធ្វើដូចម្តេចឲ្យផារ៉ោនស្តាប់ទូលបង្គំ?»។
នោះខ្ញុំបានទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។
ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង
លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។
ដ្បិតគេថា «សំបុត្ររបស់គាត់មានពាក្យធ្ងន់ ហើយខ្លាំង តែពេលគាត់នៅជាមួយ នោះគាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ» ។
ដ្បិតទោះបើខ្ញុំមិនប្រសប់ខាងពាក្យសម្ដីក៏ដោយ ក៏ខ្ញុំមិនខ្សត់ខាងចំណេះដឹងនោះដែរ ហើយក្នុងគ្រប់ការទាំងអស់ យើងបានសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូក។