ព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។
និក្ខមនំ 34:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់ ទាំងយកបន្ទះថ្មពីរផ្ទាំងនោះកាន់នៅដៃទៅជាមួយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃ តាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។ អាល់គីតាប ម៉ូសាក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ គាត់ក្រោកពីព្រលឹមឡើងទៅលើភ្នំស៊ីណៃតាមបញ្ជារបស់អុលឡោះតាអាឡា ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។ |
ព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។
បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា
បន្ទះថ្មនេះជាស្នាព្រះហស្តរបស់ព្រះ ហើយអក្សរដែលចែងនៅលើបន្ទះថ្មទាំងពីរនោះ ជាអក្សរដែលព្រះអង្គចារ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន នោះយើងនឹងចារឹកអស់ទាំងពាក្យ ដូចបានចារឹកនៅលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែកចោលនោះ។
«នៅវេលានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរដាប់ថ្មបន្ទះពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចឡើងមកជួបយើងនៅលើភ្នំនេះ ហើយចូរធ្វើហិបមួយពីឈើមួយដែរ។
ដូច្នេះ ខ្ញុំបានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរផ្ទាំង ដូចថ្មមុនដែរ រួចក៏ឡើងទៅលើភ្នំ ទាំងកាន់ថ្មពីរផ្ទាំងនោះនៅនឹងដៃ។