Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ខ្ញុំ​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​ពីរ​ផ្ទាំង ដូច​ថ្ម​មុនដែរ រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ ទាំងកាន់​ថ្ម​ពីរ​ផ្ទាំង​នោះ​នៅ​នឹង​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ​អញ​បាន​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​២​ផ្ទាំង ដូច​ជា​ថ្ម​មុន រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ មាន​ទាំង​ថ្ម​២​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង​នួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 10:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។


ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន


លោក​ម៉ូសេ​ក៏​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ទាំង​យក​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ទៅ​ជា‌មួយ​ផង។


លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​លង្ហិន។


«នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ថា "ចូរ​ដាប់​ថ្ម​បន្ទះ​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មកជួប​យើង​នៅ​លើ​ភ្នំ​នេះ ហើយ​ចូរ​ធ្វើ​ហិប​មួយពី​ឈើ​មួយ​ដែរ។


នៅ​ទី​នោះ​មាន​អាសនា​មាស​សម្រាប់​ដុង​គ្រឿង​ក្រអូប និង​ហឹប​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ​វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ មាន​ពាន​មាស​ដាក់​នំ​ម៉ាណា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ដុះ​ពន្លក និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម