Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 32:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ ហើយ​អក្សរ​ដែលចែង​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ ជា​អក្សរ​ដែល​ព្រះ‌អង្គ​ចារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ជា​ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ ហើយ​អក្សរ​ដែល​មាន​នៅ​បន្ទះ​ថ្ម​ទាំង​២​នោះ ក៏​ជា​អក្សរ​ដែល​ទ្រង់​ឆ្លាក់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បន្ទះ​ថ្ម​នេះ ជា​ស្នា​ដៃ​របស់​អុលឡោះ គឺ​ទ្រង់ បាន​ចារ​អក្សរ​ដោយ​ដៃ​របស់​ទ្រង់​ផ្ទាល់។

សូមមើលជំពូក ចម្លង




និក្ខមនំ 32:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ


កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ​ដល់​លោក គឺ​ជា​បន្ទះ​ថ្ម​ដែល​ព្រះ‌បាន​សរសេរ​ដោយ​ព្រះ​អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់។


លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា ពីរ​ផ្ទាំង កាន់​ជាប់​នៅ​ដៃ បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ និង​ខាង​ខ្នង។


កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​ប្រជា‌ជន​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ គាត់​ក៏​ជម្រាប​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ជំរំ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន នោះ​យើង​នឹង​ចារឹក​អស់​ទាំង​ពាក្យ ដូច​បាន​ចារឹក​នៅ​លើ​បន្ទះ​ថ្ម​ពី​មុន ដែល​អ្នក​បាន​បំបែក​ចោល​នោះ។


លោក​ម៉ូសេ​ក៏​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ទាំង​យក​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ទៅ​ជា‌មួយ​ផង។


ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ


ប្រសិន‌បើ​ការ​បម្រើ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​នៅ​លើ​បន្ទះ​ថ្ម មាន​សិរី​ល្អ​ជា​ខ្លាំង រហូត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​លោក ហើយ​ជា​សិរីល្អ​ដែល​សាប​សូន្យ​ទៅ យ៉ាង​ហ្នឹង​ទៅ​ហើយ


«នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ថា "ចូរ​ដាប់​ថ្ម​បន្ទះ​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មកជួប​យើង​នៅ​លើ​ភ្នំ​នេះ ហើយ​ចូរ​ធ្វើ​ហិប​មួយពី​ឈើ​មួយ​ដែរ។


ដូច្នេះ ខ្ញុំក៏​វិល​ចុះ​ពី​ភ្នំ​មកវិញ ក្នុង​កាលដែល​ភ្នំ​មាន​ភ្លើង​ឆេះយ៉ាង​សន្ធោ​សន្ធៅ។ ឯ​បន្ទះ​ថ្ម​ទាំងពីរ​នៃ​សេចក្ដី‌សញ្ញា នៅ​ជាប់​នឹង​ដៃ​ខ្ញុំ​ទាំងសង​ខាង។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «នេះ​ជា​សេចក្ដី​សញ្ញាដែល​យើង​នឹង​តាំង​ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល​ក្រោយ​ថ្ងៃ​ទាំង​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ក្នុង​គំនិត​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម