និក្ខមនំ 34:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវយកនំប៉័ងមានមេ មកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់យញ្ញបូជានៃពិធីបុណ្យចម្លង រហូតដល់ព្រឹកស្អែកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យថ្វាយឈាមរបស់យញ្ញបូជា ដែលថ្វាយដល់អញ ជាមួយនឹងនំបុ័ងមានដំបែឡើយ ឯយញ្ញបូជារបស់បុណ្យរំលង នោះក៏មិនត្រូវទុកឲ្យកន្លងដល់ព្រឹកដែរ។ អាល់គីតាប មិនត្រូវយកនំបុ័ងមានមេ មកឲ្យជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់គូរបាននៃពិធីបុណ្យរំលង រហូតដល់ព្រឹកស្អែកដែរ។ |
មិនត្រូវបរិភោគអ្វីដែលមានដំបែ នៅក្នុងទីលំនៅទាំងប៉ុន្មានរបស់អ្នករាល់គ្នាឡើយ ត្រូវបរិភោគតែនំបុ័ងឥតដំបែម៉្យាងប៉ុណ្ណោះ»។
មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។
ប្រសិនបើមានសាច់សល់ពីពិធីនោះ ឬនំបុ័ងបាននៅសល់រហូតដល់ព្រឹក នោះត្រូវយកសំណល់នោះទៅដុតក្នុងភ្លើង មិនត្រូវបរិភោគឡើយ ដ្បិតជាអាហារបរិសុទ្ធ។
រីឯតង្វាយម្សៅណាដែលអ្នករាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា មិនត្រូវលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាឡើយ។
ឯសាច់នៃយញ្ញបូជារបស់តង្វាយមេត្រី ដែលសម្រាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ។
គេមិនត្រូវទុកអ្វីឲ្យសល់រហូតដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ គឺគេត្រូវធ្វើតាមច្បាប់ទាំងអស់សម្រាប់ពិធីបុណ្យរំលង។
ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។
មិនត្រូវបរិភោគនំបុ័ងមានដំបែឡើយ គឺត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នកបានចេញពីស្រុកអេស៊ីព្ទទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យបាននឹកចាំអស់មួយជីវិត ពីថ្ងៃដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យឃើញមានដំបែនៅក្នុងទឹកដីទាំងមូលរបស់អ្នកឡើយ ក៏មិនត្រូវឲ្យមានសាច់ដែលអ្នកថ្វាយយញ្ញបូជានៅល្ងាចថ្ងៃទីមួយ នៅសល់រហូតដល់ព្រឹកដែរ។