ចូរប្រយ័ត្ន មិនត្រូវតាំងសញ្ញាជាមួយអ្នកស្រុកដែលអ្នកចូលទៅនោះឡើយ ក្រែងលោគេត្រឡប់ជាអន្ទាក់នៅកណ្ដាលអ្នក។
ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ចូរប្រយ័តកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ
ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្ត ជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ជាស្ត្រីសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា «អ្នកមិនត្រូវរៀបការជាមួយគេ ឬឲ្យគេចូលមកអ្នករាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅតាមព្រះរបស់គេជាមិនខាន»។ តែព្រះបាទសាឡូម៉ូនបានចងស្ពានមេត្រីនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ
គេបានធ្វើស្ដូបសម្រាប់គោរព និងបង្គោលសក្ការៈ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង ។
ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ទៅគោរពប្រតិបត្តិបង្គោលសក្ការៈ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។
ដើម្បីកុំឲ្យគេបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តគ្រប់ទាំងអំពើគួរស្អប់ ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។
ព្រះយេហូវ៉ានឹងប្រគល់គេមកអ្នករាល់គ្នា ហើយអ្នកត្រូវប្រព្រឹត្តចំពោះគេ តាមគ្រប់ទាំងបទបញ្ជាដែលខ្ញុំបានបង្គាប់អ្នក។
អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។
ប៉ុន្ដែ ពួកអ៊ីស្រាអែលឆ្លើយតបទៅពួកសាសន៍ហេវីនោះថា៖ «ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ តើឲ្យយើងអាចតាំងសញ្ញាជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»
យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។
ដូច្នេះ គេឌានក៏យកមាសទាំងនោះទៅធ្វើជាអេផូឌមួយ ដាក់នៅក្នុងទីក្រុងរបស់លោក គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានផិតតាមរបស់នោះ ហើយរូបនោះបានក្លាយទៅជាអន្ទាក់ដល់គេឌាន និងក្រុមគ្រួសាររបស់លោក។