Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 20:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដើម្បី​កុំ​ឲ្យ​គេ​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​គ្រប់​ទាំង​អំពើ​គួរ​ស្អប់ ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដើម្បី​កុំ​ឲ្យ​គេ​បង្ហាត់​បង្រៀន ឲ្យ​ឯង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​នឹង​ឈ្មោះ​ថា ឯង​រាល់​គ្នា​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯ​ឯង​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 20:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ស្ដេច​ហេ‌សេ‌គា​ជា​បិតា​របស់​ទ្រង់ បាន​បំផ្លាញ​នោះ​ឡើង​វិញ ក៏​ដំ​ឡើង​អាស‌នា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​បង្គោល​សក្ការៈ ដូច​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង។


មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​គេ ឬ​ជា‌មួយ​ព្រះ​របស់​គេ​ឡើយ។


មិន​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​គេ​នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង ដ្បិត​បើ​អ្នក​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ នោះ​អ្នក​នឹង​ធ្លាក់ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន»។


ចូរ​ប្រយ័ត្ន មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​អ្នក​ស្រុក​ដែល​អ្នក​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​គេ​ត្រឡប់​ជា​អន្ទាក់​នៅ​កណ្ដាល​អ្នក។


ហើយ​អ្នក​នឹង​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក រួច​កូន​ស្រី​របស់​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ នោះ​នឹង​នាំ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ទៅ​ផិត​តាម​ព្រះ​របស់​គេ​ដែរ។


សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។


អ្នក​ណា​មិន​ស្តាប់​ពាក្យ​របស់​យើង ដែល​ហោរានោះ នឹង​ថ្លែង​ប្រាប់​ក្នុង​នាម​យើង​ទេ នោះ​យើង​នឹង​ធ្វើ​ទោស​អ្នក​នោះ។


«កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​ត្រាប់​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ។


ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់ គឺ​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់


កាល​ណា​អ្នក​ឡោម‌ព័ទ្ធ​ទី​ក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដោយ​ច្បាំង​ដណ្តើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​លើក​ពូថៅ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​អ្នក​អាច​បរិ‌ភោគ​ពី​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ មិន​ត្រូវ​កាប់​វា​ចោល​ឡើយ។ តើ​ដើម​ឈើ​នៅ​ក្នុង​ចម្ការ​ជា​មនុស្ស​ឬ បាន​ជា​អ្នក​ត្រូវ​ច្បាំង​នឹង​វា​ដូច្នេះ?


មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់អ្នក ឬ​ដោយ​ព្រោះ​ចិត្ត​អ្នក​ទៀង​ត្រង់ ដែល​អ្នក​នឹង​ចូល​ទៅ​កាន់កាប់​ស្រុក​របស់​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក ដើម្បី​នឹង​បញ្ជាក់​សេចក្ដី ដែល​ព្រះយេ​ហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក គឺ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។


ប្រសិន‌បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​ដែល​យើង​និយាយ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មើល​អ្នក​នោះ ហើយ​កុំ​ភប់​ប្រសព្វ​ជាមួយ ដើម្បី​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខ្មាស។


ជា​ជម្លោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត គ្មាន​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជា​មធ្យោ​បាយ​នាំ​ឲ្យ​បាន​កម្រៃ។


ត្រូវ​ដឹងឲ្យ​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា ក៏​ជា​រំពាត់​នៅ​ខ្នង និង​ជា​បន្លានៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា​បាន​ប្រទានឲ្យ។


ដូច្នេះ យើងសុំ​ប្រាប់​ឥឡូវ​នេះ​ថា យើង​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ គឺ​គេ​នឹង​ក្លាយ​ជា​បន្លា​ចាក់​នៅ​ចំហៀង​អ្នក​រាល់​គ្នា​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​បាន​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម