ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។
និក្ខមនំ 31:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏បានហៅអូហូលីអាប់ កូនរបស់អ័ហ៊ីសាម៉ាក់ ពីកុលសម្ព័ន្ធដាន់ ឲ្យមកធ្វើការជាមួយគាត់ដែរ ឯអស់អ្នកណាដែលចំណានការងារនោះ យើងក៏បានបន្ថែមឲ្យមានតម្រិះប្រាជ្ញា ដើម្បីធ្វើអស់ទាំងរបស់ដែលយើងបានបង្គាប់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអញបានហៅអូហូលីអាប់ កូនអ័ហ៊ីសាម៉ាក់ ជាពូជអំបូរដាន់ ឲ្យមកធ្វើការជាមួយនឹងគាត់ដែរ ឯអស់អ្នកណាដែលចំណានការនោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង អាល់គីតាប យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ |
ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។
ត្រូវប្រាប់អស់អ្នកដែលមានគំនិតវាងវៃ ជាមនុស្សដែលយើងបានបំពេញដោយវិញ្ញាណដែលប្រកបដោយប្រាជ្ញា ឲ្យគេធ្វើសម្លៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកគាត់ជាបរិសុទ្ធ សម្រាប់នឹងធ្វើការងារជាសង្ឃដល់យើង។
អ្នកដែលមានគំនិតវាងវៃទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវមកធ្វើអស់ទាំងកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់
ព្រះអង្គក៏ប្រទានឲ្យគាត់ចេះបង្រៀន គឺទាំងខ្លួនគាត់ និងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ ក្នុងកុលសម្ព័ន្ធដាន់ដែរ។
ព្រះអង្គបានប្រទានឲ្យអ្នកទាំងពីរមានគំនិតវាងវៃគ្រប់យ៉ាង សម្រាប់ចាត់ចែងកិច្ចការខាងជាងចម្លាក់ អ្នករចនា អ្នកប៉ាក់ អ្នកត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់ធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតគម្រោងការថ្មីផង»។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់
អស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីម តាមរចនានៃជាងមានស្នាដៃ។
មានទាំងអូហូលីអាប់ ជាកូនរបស់អ័ហ៊ីសាម៉ាក់ ក្នុងកុលសម្ព័ន្ធដាន់ មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងចម្លាក់ ហើយខាងបង្កើតគម្រោងការ និងខាងប៉ាក់សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត។
គឺអើរ៉ុន និងម៉ូសេនេះហើយ ដែលព្រះយេហូវ៉ាបានបង្គាប់ថា «ចូរនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ»។
ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។