Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 31:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គឺ​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​ត្រសាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 គឺ​ធ្វើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គម្រប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​នៅ​ក្នុង​ពន្លា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គឺ​ត្រសាល​ជំនុំ​១ ហឹប​នៃ​សេចក្ដី​បន្ទាល់​១ ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​១ ហើយ​នឹង​អស់​ទាំង​ប្រដាប់​សំរាប់​ត្រសាល

សូមមើលជំពូក ចម្លង

អាល់គីតាប

7 គឺ​ធ្វើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហិប​ដាក់​បន្ទះ​ថ្ម នៃ​សន្ធិ‌សញ្ញា​គំរប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ជំរំ

សូមមើលជំពូក ចម្លង




និក្ខមនំ 31:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ និង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ។


បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។


លោក​ធ្វើ​ទី​សន្តោស​ប្រោស ពី​មាស​សុទ្ធ មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។


ដូច្នេះ ការ​សង់​រោង​ឧបោ‌សថ និង​ត្រសាល​ជំនុំ​ក៏​បាន​ចប់​សព្វ​គ្រប់។ កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​ធ្វើតាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ត្រូវ​ដាក់​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម