ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 31:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មើល៍! យើង​បាន​ហៅ​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«យើង​បាន​ជ្រើស‌រើស​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល អញ​បាន​ហៅ​បេតសា‌លាល ជា​កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា

សូមមើលជំពូក

អាល់គីតាប

«យើង​បាន​ជ្រើស​រើស​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក



និក្ខមនំ 31:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ក្នុង​កុល‌សម្ពន័្ធ​ណែប‌ថា‌លី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី​ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ព្រះបាទ​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់។


រីឯ​អាស‌នា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ ក៏​នៅ​មុខ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាស‌នា​នោះ។


លោក​យ៉ូស្វេ​ក៏​ធ្វើ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក ឯ​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។


លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​ប្រជា‌ជន​នេះ​ទៅ តែ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា‌មួយ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​អ្នក​ក៏​ប្រកប​ដោយ​គុណ​របស់​យើង​ដែរ"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។


បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា


បេតសា‌លាល និង​អូហូ‌លីអាប់ ព្រម​ទាំង​អស់​អ្នកចំណាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ និង​ចេះ​ធ្វើ​ការ​គ្រប់​មុខ ត្រូវ​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។


បេតសា‌លាល​កូនរបស់​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​ទាំង​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ


មាន​ទាំង​អូហូ‌លីអាប់ ជា​កូន​របស់​អ័ហ៊ី‌សាម៉ាក់ ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ចម្លាក់ ហើយ​ខាង​បង្កើត​គម្រោង​ការ និង​ខាង​ប៉ាក់​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត។


លោក​យ៉ូហាន​ឆ្លើយ​ថា៖ «គ្មាន​មនុស្ស​ណា​អាច​ទទួល​អ្វី​បាន​ទេ លើក​លែង​តែ​បាន​ប្រទាន​មក​ពី​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។