Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​យ៉ូស្វេ​ក៏​ធ្វើ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក ឯ​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យ៉ូស្វេ​ក៏​ធ្វើ​ដូច​ជា​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក ឯ​ម៉ូសេ អើរ៉ុន នឹង​ហ៊ើរ ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​ម៉ូសា។ ចំណែក​ម៉ូសា ហារូន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង




និក្ខមនំ 17:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ័ស៊ូ‌បា​ស្លាប់​ទៅ កាលែប​បាន​យក​នាង​អេប្រា‌តា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​គាត់ ឈ្មោះ​ថា​ហ៊ើរ។


កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​កាល​ណា​លោក​ម៉ូសេ​ដាក់​ដៃ​ចុះ នោះ​ខាង​សាសន៍​អាម៉ាឡេក​មាន​កម្លាំង​ជាង​វិញ។


ប៉ុន្ដែ លោក​ម៉ូសេ​រួយ​ដៃ​ណាស់ គេ​ក៏​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​លោក​អើរ៉ុន និង​លោក​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង។ ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល រហូត​ដល់​ថ្ងៃ​លិច។


លោក​បង្គាប់​ពួក​ចាស់​ទុំ​ថា៖ «ចូរ​រង់‌ចាំ​ពួក​យើង​នៅ​ទី​នេះ រហូត​ដល់ពួក​យើង​ត្រឡប់​មក​វិញ មើល៍! មាន​អើរ៉ុន និង​ហ៊ើរ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​មាន​វិវាទ​អ្វី​នឹង​គ្នា នោះ​ត្រូវ​ទៅ​សួរ​អ្នក​ទាំង​ពីរ​ចុះ»។


«មើល៍! យើង​បាន​ហៅ​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។


មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។


ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​លោក​យ៉ូស្វេ​យ៉ាង​នោះ ហើយលោក​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះដែរ គឺ​មិន​បាន​រំលង​ចោល​អ្វី​មួយ​ក្នុង​ចំណោម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម