ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 3:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ស្ត្រី​ម្នាក់​ៗ​នឹង​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​គ្នា យក​មក​ឲ្យ​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បង្ហិន​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក‌បំពាក់​ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​គ្រប់​ទាំង​ស្រីៗ​នឹង​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​សំលៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បំពាក់​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​វិញ ដូច្នេះ ឯង​រាល់​គ្នា​នឹង​បង្ហិន​ពួក​សាសន៍​អេស៊ីព្ទ​ទៅ។

សូមមើលជំពូក

អាល់គីតាប

ស្ត្រី​អ៊ីស្រ‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក​បំពាក់ ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។

សូមមើលជំពូក



និក្ខមនំ 3:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​គេ​បម្រើ​នោះ ហើយ​ក្រោយ​នោះ​មក គេ​នឹង​ចាក​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន។


រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។


៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។


ឥឡូវ​នេះ ចូរ​ប្រាប់​បណ្ដា​‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ថា ម្នាក់ៗ​ត្រូវ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ៗ​ខ្លួន»។


មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។


វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។


ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឧស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សម្រាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។