និក្ខមនំ 29:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នំបុ័ងឥតដំបែ នំឥតដំបែលាយដោយប្រេង និងនំក្រៀបឥតដំបែប្រោះដោយប្រេង ហើយត្រូវធ្វើពីម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នំប៉័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយកម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត ធ្វើនំបុ័ងឥតដំបែ នឹងនំឥតដំបែលាយដោយប្រេង ហើយនឹងនំក្រៀបឥតដំបែប្រោះដោយប្រេង អាល់គីតាប នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ |
ហើយត្រូវយកនំបុ័ងមួយដុំ នំលាយប្រេងមួយ និងនំក្រៀបមួយពីកញ្ច្រែងដាក់នំឥតដំបែ ដែលនៅចំពោះព្រះយេហូវ៉ា
ត្រូវដាក់នំទាំងនោះនៅក្នុងកញ្ច្រែង រួចនាំយកមកជាមួយនឹងគោឈ្មោល ព្រមទាំងចៀមឈ្មោលទាំងពីរ។
ប៉ុន្តែ គ្រប់ទាំងតង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ពួកកូនអើរ៉ុនគ្រប់គ្នាវិញ»។
បើអ្នកណាថ្វាយតង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែលាយដោយប្រេង ហើយនំក្រៀបឥតដំបែលាយដោយប្រេង និងនំចៀនធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង មកថ្វាយជាមួយយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណ
«ចូរនាំអើរ៉ុន និងពួកកូនលោក ព្រមទាំងសម្លៀកបំពាក់ ប្រេងតាំង គោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ចៀមឈ្មោលពីរ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង
រួចយកនំឥតដំបែមួយ នំបុ័ងលាបដោយប្រេងមួយ និងនំក្រៀបមួយ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ និងស្មាស្តាំនោះ។
ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។
សង្ឃត្រូវយកស្មាចៀមដែលស្ងោរឆ្អិនហើយ និងនំឥតដំបែមួយពីក្នុងកញ្រ្ចែង ព្រមទាំងនំក្រៀបឥតដំបែមួយ មកដាក់ក្នុងដៃរបស់អ្នកណាសារីតនោះ ក្រោយដែលគេបានកោរសក់ដែលបានញែកជាបរិសុទ្ធចេញហើយ។
ចូរសម្អាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាជាម្សៅឥតដំបែហើយ ព្រោះព្រះគ្រីស្ទ ជាកូនចៀមបុណ្យរំលង នោះត្រូវបានថ្វាយជាយញ្ញបូជាជំនួសយើងរួចហើយ។