កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
និក្ខមនំ 25:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងមកជួបអ្នកនៅលើគម្របហិប ត្រង់ចន្លោះចេរូប៊ីនទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហឹបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្ដីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។ អាល់គីតាប យើងនឹងមកជួបអ្នកនៅលើគំរបហិប ត្រង់ចន្លោះរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ ដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រអែល។ |
កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
ព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីយកហិបរបស់ព្រះឡើងមក ជាហិបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្ដាលចេរូប៊ីម។
ហើយទ្រង់អធិស្ឋាននៅចំពោះព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គគង់ពីលើចេរូប៊ីមអើយ គឺព្រះអង្គតែមួយ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីយកហិបរបស់ព្រះយេហូវ៉ាដ៏ជាព្រះមក ដែលព្រះអង្គគង់នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលហិបនោះបានហៅតាមព្រះនាមរបស់ព្រះអង្គ។
ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក
សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះអង្គឡើង នៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេ ហើយយាងមកសង្គ្រោះយើងខ្ញុំផង!
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ!
ត្រូវសង់អាសនាមួយអំពីដីសម្រាប់យើង ហើយត្រូវថ្វាយតង្វាយដុត និងតង្វាយមេត្រី ជាចៀម និងគោរបស់អ្នករាល់គ្នានៅលើអាសនានោះ យើងនឹងមកឲ្យពរអ្នក នៅគ្រប់ទីកន្លែងណាដែលយើងតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះយើង។
ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។
ត្រូវយកខ្លះកិនឲ្យម៉ដ្ត ទៅដាក់នៅមុខសេចក្ដីសញ្ញាក្នុងត្រសាលជំនុំ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវរាប់គ្រឿងនេះទុកជាបរិសុទ្ធបំផុត។
ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្ដីសញ្ញា គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីសញ្ញានោះ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។
កាលព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណាយចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានថ្មនៃសេចក្ដីសញ្ញាពីរបន្ទះដល់លោក គឺជាបន្ទះថ្មដែលព្រះបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់។
យើងក៏បានហៅអូហូលីអាប់ កូនរបស់អ័ហ៊ីសាម៉ាក់ ពីកុលសម្ព័ន្ធដាន់ ឲ្យមកធ្វើការជាមួយគាត់ដែរ ឯអស់អ្នកណាដែលចំណានការងារនោះ យើងក៏បានបន្ថែមឲ្យមានតម្រិះប្រាជ្ញា ដើម្បីធ្វើអស់ទាំងរបស់ដែលយើងបានបង្គាប់អ្នក
«ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺព្រះអង្គតែមួយអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ព្រះអង្គបានបង្កបង្កើតផ្ទៃមេឃ និងផែនដី។
ខណៈដែលបុរសនោះកំពុងឈរនៅក្បែរខ្ញុំ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ
គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។
ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ នៅមុខសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលយើងមកជួបអ្នក។
ពេលលោកម៉ូសេបានចូលទៅក្នុងត្រសាលជំនុំដើម្បីសន្ទនាជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺពីកណ្ដាលចេរូប៊ីនទាំងពីរ ហើយលោកក៏និយាយទៅកាន់ព្រះអង្គ ។
ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ា (ដ្បិតគ្រានោះ ហិបនៃសេចក្ដីសញ្ញារបស់ព្រះនៅទីនោះ
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។