ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 22:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​នឹង​បាន​ជា​មនុស្ស​បរិសុទ្ធដល់​យើង ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែកស៊ី​នៅ​ឯ​ទី​វាល​ឡើយ គឺ​ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​រាល់​គ្នា​ត្រូវ​បាន​ជា​មនុស្ស​បរិសុទ្ធ​ដល់​អញ កុំ​ឲ្យ​ស៊ី​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែក​នៅ​ឯ​វាល​ឡើយ ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​វិញ។

សូមមើលជំពូក

អាល់គីតាប

យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​បរិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

សូមមើលជំពូក



និក្ខមនំ 22:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​យក​កូន​ស្រី​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​កូន​ប្រុស​របស់​គេ ហើយ​ធ្វើ​ឲ្យ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​ជាមួយ​ប្រជា‌ជន​នៅ​ស្រុក​នេះ។ ពួក​អ្នក​ដឹក​នាំ និង​ពួកគ្រប់​គ្រង​បាន​នាំ​អាទិ៍​អំពើ​រំលង​នេះ​មុន​គេ"។


ខ្ញុំ​ក៏​ប្រកែក​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ»។


ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​សាច់​សត្វ​ដែល​ស្លាប់​ដោយ​ជំងឺ ឬ​ស្លាប់​ដោយ​សត្វ​ណា​បាន​ខាំ​ហែក ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​បួន​ក្តី»។


«ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ ដ្បិត​យើង​នេះ ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បរិសុទ្ធ។


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​សត្វ​ជើង​បួន​ដែល​ស្អាត និង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប​ដែល​មិន​ស្អាត និង​សត្វ​ស្លាប​ដែល​ស្អាត​ចុះ មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក​ដោយ​សត្វ​ជើង​បួន ឬ​សត្វ​ស្លាប ឬ​សត្វ​លូន​វារ​នៅ​ដី ដែល​យើង​បាន​ញែក​ចេញ​ពី​អ្នក​រាល់​គ្នា ទុក​ជា​មិន​ស្អាត​នោះ​ឡើយ។


គេ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ។


ប៉ុន្ដែ លោក​ពេត្រុសទូល​ថា៖ «ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​នោះ​ឡើយ»។


គឺ​យើង​គួរ​សរសេរ​ទៅប្រាប់​គេ ឲ្យ​ចៀស​វាង​ត្រឹម​តែ​ម្ហូប​អាហារ​ដែល​សែន​បាន​ដល់​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​ឈាម​ប៉ុណ្ណោះបាន​ហើយ


មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណាដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ គឺ​អ្នក​រាល់​គ្នា​អាច​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​បរិ‌ភោគ​បាន ឬ​លក់​ឲ្យ​សាសន៍​ដទៃ​ក៏​បាន ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។