អ្នករាល់គ្នាត្រូវរើសនំនេះបានតែក្នុងរវាងប្រាំមួយថ្ងៃ តែនៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នោះនឹងគ្មានទេ»។
និក្ខមនំ 20:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងរវាងប្រាំមួយថ្ងៃ ត្រូវធ្វើអស់ទាំងកិច្ចការរបស់អ្នកចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ អាល់គីតាប អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ |
អ្នករាល់គ្នាត្រូវរើសនំនេះបានតែក្នុងរវាងប្រាំមួយថ្ងៃ តែនៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នោះនឹងគ្មានទេ»។
ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាត្រូវធ្វើការ តែថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា។ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់។
ត្រូវធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ ត្រូវឈប់សម្រាក ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្ដី ក៏ត្រូវឈប់សម្រាកដែរ។
ក្នុងរយៈពេលប្រាំមួយថ្ងៃអាចធ្វើការបាន តែដល់ថ្ងៃទីប្រាំពីរជាថ្ងៃបរិសុទ្ធសម្រាប់អ្នករាល់គ្នា ថ្ងៃនោះជាថ្ងៃឈប់សម្រាក គឺជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះនឹងត្រូវស្លាប់។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត ត្រូវបិទក្នុងរវាងប្រាំមួយថ្ងៃដែលធ្វើការ តែដល់ថ្ងៃសប្ប័ទត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ។
ត្រូវឲ្យធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃសប្ប័ទសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់អ្នករាល់គ្នា។
ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។