Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 34:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ត្រូវ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឈប់​សម្រាក ទោះ​បើ​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក្ដី ក៏​ត្រូវ​ឈប់​សម្រាក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​ចុះ តែ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឈប់​សំរាក​វិញ ទោះ​បើ​នៅ​រដូវ​ភ្ជួរ‌រាស់ ឬ​រដូវ​ច្រូត​កាត់​ក្តី ក៏​ត្រូវ​ឈប់​សំរាក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 34:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! មាន​អំណត់​នៅ​ក្នុង​ស្រុក​ពីរ​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​ប្រាំ​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ​រាស់ ឬ​ច្រូត​កាត់​អ្វី​ឡើយ។


នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​នៅ​ស្រុក​យូដា​កំពុង​ជាន់​ធុង​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​សប្ប័ទ ព្រម​ទាំង​ដឹក​កណ្ដាប់​ស្រូវ​ចូល​មក និង​ផ្ទុក​សត្វ​លា ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ល្វា និង​បន្ទុក​គ្រប់​មុខ​ដែល​គេ​ដឹក​មក​ក្នុង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​សប្ប័ទ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ នៅ​ថ្ងៃ​ដែល​គេ​លក់​ស្បៀង​អាហារ


ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។


ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ការ តែ​ថ្ងៃ​ទី​ប្រាំពីរ គឺ​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​សប្ប័ទ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​អាច​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ស្លាប់។


ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ​រាស់​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ។


ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។


ប៉ុន្តែ មេ​សាលា​ប្រជុំ​នឹក​ទាស់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា៖ «មាន​តែ​ប្រាំ​មួយ​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ជា កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​សប្ប័ទ​ឡើយ»។


បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​សប្ប័ទ តាម​ព្រះឱវាទ។


ដឹក​ចុះ​ទៅ​ក្នុង​ជ្រោះ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ ហើយ​ត្រូវ​បំបាក់​ក​គោ​នោះ​នៅ​ក្នុង​ជ្រោះ។


ទ្រង់​នឹង​តម្រូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​មួយ​ពាន់​នាក់ និង​ជា​មេ​លើ​ហាសិប​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចម្រូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សម្រាប់​រាជ‌រថ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម