Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 16:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អ្នក​រាល់​គ្នា​ត្រូវ​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​នៅ​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ នោះ​នឹង​គ្មាន​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ​នឹង​គ្មាន​អ្វី​រើស​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អ្នក​រាល់​គ្នា​នឹង​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​គ្មាន​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សំរាក។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​នឹង​គ្មាន​អ្វី​រើស​ទេ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 16:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ត្រូវ​បរិ‌ភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​មាន​នៅ​ឯ​វាល​ទេ។


នៅ​ថ្ងៃ​ទី​ប្រាំពីរ មាន​ប្រជា‌ជន​ខ្លះ​ចេញ​ទៅ​រើស​ដែរ តែ​គេ​រក​មិន​បាន​សោះ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិសខាង​កើត ត្រូវ​បិទ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​សប្ប័ទ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ។


ប៉ុន្តែ មេ​សាលា​ប្រជុំ​នឹក​ទាស់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា៖ «មាន​តែ​ប្រាំ​មួយ​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ជា កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​សប្ប័ទ​ឡើយ»។


ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ ត្រូវ​ធ្វើ​អស់​ទាំង​កិច្ច​ការ​របស់​អ្នក​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម