នៅថ្ងៃទីប្រាំពីរ ព្រះទ្រង់បានបញ្ចប់កិច្ចការដែលព្រះអង្គបានធ្វើ ហើយព្រះអង្គក៏ឈប់សម្រាកពីគ្រប់ទាំងកិច្ចការទាំងនោះនៅថ្ងៃទីប្រាំពីរ។
និក្ខមនំ 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាថ្ងៃបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររំឭកថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះជាថ្ងៃដ៏វិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ អាល់គីតាប ចូររំលឹកថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ |
នៅថ្ងៃទីប្រាំពីរ ព្រះទ្រង់បានបញ្ចប់កិច្ចការដែលព្រះអង្គបានធ្វើ ហើយព្រះអង្គក៏ឈប់សម្រាកពីគ្រប់ទាំងកិច្ចការទាំងនោះនៅថ្ងៃទីប្រាំពីរ។
ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទ ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ជា បញ្ញត្តិ និងក្រឹត្យវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។
លោកម៉ូសេបានប្រមូលក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម
មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃសប្ប័ទឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ។
បើអ្នកឃាត់ជើងអ្នក មិនឲ្យបែរចេញពីថ្ងៃសប្ប័ទ គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើអ្នករាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាម ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកអំណរដល់ខ្លួនអ្នក ឬពោលតែពាក្យរបស់ខ្លួន
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួន កុំលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទឡើយ
ហើយកុំលីសែងបន្ទុកអ្វីចេញពីផ្ទះអ្នករាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃសប្ប័ទដែរ ត្រូវញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នាហើយ ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ប្រសិនបើអ្នករាល់គ្នាខំព្យាយាមស្តាប់តាមយើង ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃសប្ប័ទ គឺញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធ ឥតធ្វើការអ្វីនៅថ្ងៃនោះ
ចូរញែកថ្ងៃសប្ប័ទរបស់យើងចេញជាបរិសុទ្ធ នោះនឹងបានជាទីសម្គាល់ដល់យើង និងអ្នករាល់គ្នា ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា។
អ្នករាល់គ្នាត្រូវកោតខ្លាចឪពុកម្តាយអ្នករៀងខ្លួន ហើយរក្សាថ្ងៃសប្ប័ទរបស់យើងដែរ យើងនេះហើយជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ត្រូវឲ្យរក្សាថ្ងៃសប្ប័ទរបស់យើង ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់យើងផង យើងនេះជាព្រះយេហូវ៉ា។
ត្រូវឲ្យធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃសប្ប័ទសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់អ្នករាល់គ្នា។
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងពេលសប្ប័ទរបស់យើង ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងជាព្រះយេហូវ៉ា។
ពេលកូនចៅអ៊ីស្រាអែលស្ថិតនៅក្នុងទីរហោស្ថាន គេឃើញបុរសម្នាក់ដើររើសឧសនៅថ្ងៃសប្ប័ទ។
ចូរគោរពថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក។