Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 26:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 អ្នក​រាល់​គ្នា​ត្រូវ​រក្សា​អស់​ទាំង​ពេល​សប្ប័ទ​របស់​យើង ហើយ​កោត​ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​យើង ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ប័ទ​របស់​យើង ហើយ​គោរព​ទីសក្ការៈ​របស់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​ប្រារព្ធ​ពិធី​ថ្ងៃ​សម្រាក​របស់​យើង ហើយ​គោរព​ទី​សក្ការៈ​របស់​យើង ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 26:2
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នឹក​ចាំ​ពី​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​ថ្ងៃ​បរិសុទ្ធ។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​កុំ​ខាន ដ្បិត​នេះ​ជា​ទី​សម្គាល់​រវាង​យើង​នឹង​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ។


ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​យើង​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម