ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។
និក្ខមនំ 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេចុះពីលើភ្នំមករកប្រជាជនវិញ លោកញែកពួកគេឲ្យបានវិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ចុះពីលើភ្នំមកឯពួកជនរាល់គ្នាវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកខោអាវគ្រប់គ្នា អាល់គីតាប ម៉ូសាចុះពីលើភ្នំមករកប្រជាជនវិញ គាត់ជម្រះពួកគេឲ្យបានបរិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ |
ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ស្ដេចមានរាជឱង្ការទៅគេថា៖ «អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកកន្លែងដែលយើងបានរៀបចំ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់
មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។
លោកបង្គាប់ប្រជាជនថា៖ «ចូររៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី កុំទៅជិតស្ត្រីឡើយ»។
គឺរបស់ទាំងប៉ុន្មានដែលអាចធន់នឹងភ្លើងបាន ត្រូវយកទៅដុតភ្លើងសម្អាត ហើយរបស់ទាំងនោះនឹងបានស្អាត។ ប៉ុន្តែ ក៏ត្រូវសម្អាតនឹងទឹកដែលសម្រាប់សម្អាតដែរ ឯរបស់ទាំងប៉ុន្មានដែលមិនអាចធន់នឹងភ្លើងបាន នោះត្រូវលាងសម្អាតនឹងទឹក។
រួចដាវីឌឆ្លើយកាត់ថា៖ «នេះគឺគេបានបង្អត់យើងជាស្រេច តាំងតែពីខ្ញុំចេញធ្វើដំណើរបានបីថ្ងៃមកហើយ បានជាពួកខ្ញុំបានបរិសុទ្ធទាំងអស់គ្នាទេ ឯនំបុ័ងនេះក៏ជានំបុ័ងធម្មតាម៉្យាងដែរ ទោះបើបានញែកជាបរិសុទ្ធក្នុងចាននៅថ្ងៃនេះឯងក៏ដោយ»។