Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​ដាវីឌ​ឆ្លើយ​កាត់​ថា៖ «នេះ​គឺ​គេ​បាន​បង្អត់​យើង​ជា​ស្រេច តាំង​តែ​ពី​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ​បាន​បី​ថ្ងៃ​មក​ហើយ បាន​ជា​ពួក​ខ្ញុំ​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ទេ ឯ​នំបុ័ង​នេះ​ក៏​ជា​នំបុ័ង​ធម្មតា​ម៉្យាង​ដែរ ទោះ​បើ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ចាន​នៅ​ថ្ងៃ​នេះ​ឯង​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ ​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយ‌សារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ដាវីឌ​ឆ្លើយ​កាត់​ថា នេះ​គឺ​គេ​បាន​បង្អត់​យើង​ជា​ស្រេច តាំង​តែ​ពី​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ បាន​៣​ថ្ងៃ​មក​ហើយ បាន​ជា​ពួក​ខ្ញុំបាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ទេ ឯ​នំបុ័ង​នេះ​ក៏​ជា​នំបុ័ង​ធម្មតា​ម្យ៉ាង​ដែរ ទោះ​បើ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ចាន​នៅ​ថ្ងៃ​នេះ​ឯង​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទត​និយាយ​ទៅ​អ៊ីមុាំ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយ‌សារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មក​រក​ប្រជា‌ជន​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។


លោក​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី កុំ​ទៅ​ជិត​ស្ត្រី​ឡើយ»។


ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក​នៅ​លើ​តុ​នោះ នៅ​ចំពោះ​យើង​ជា‌និច្ច។


នំ​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​អើរ៉ុន និង​ពួក​កូន​លោក គេ​ត្រូវ​បរិ‌ភោគ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​ជា​របស់​បរិសុទ្ធ​បំផុត សម្រាប់​ពួក​លោក ពី​ក្នុង​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា តាម​ច្បាប់​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច»។


រួច​យក​នំ​ឥត​ដំបែ​មួយ នំបុ័ង​លាប​ដោយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ និង​ស្មា​ស្តាំ​នោះ។


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។


មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។


ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម