នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស
និក្ខមនំ 15:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត អាល់គីតាប មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។ |
នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស
កូរេ កាថាម និងអាម៉ាឡេក។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែកូនចៅរបស់នាងអ័ដា។
នេះជាឈ្មោះនៃពូជអំបូរដែលកើតពីលោកអេសាវមក តាមអំបូរ តាមស្រុក តាមឈ្មោះរបស់គេ គឺធីមណា អាលវ៉ា យេថេត
យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា បិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។
ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល៍ ព្រះយេហូវ៉ាគង់លើពពកយ៉ាងលឿន យាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទ នឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីព្ទ នឹងរលត់ទៅនៅក្នុងខ្លួនគេ
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេ ដូចជាសមុទ្រដែលកម្រើកឡើង និងឲ្យស្ងប់វិញមិនបាន។
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ទីក្រុងនៅទទេ ក៏ខូចបង់ មនុស្សក៏រសាយចិត្តទៅ ជង្គង់ប្រដំគ្នា គ្រប់គ្នាចុកសៀតចង្កេះ ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។
ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដែលនៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក
ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ។
ហើយបង្គាប់ប្រជាជនថា អ្នករាល់គ្នាត្រូវដើរកាត់ដែនដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចអ្នករាល់គ្នា។ ដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
ពួកមេដឹកនាំត្រូវសួរទៀតថា "តើមានអ្នកណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងអ្នកនោះធ្វើឲ្យចិត្តបងប្អូនរបស់ខ្លួនរលាយដូចអ្នកនោះដែរ"។
ប៉ុន្តែ បងប្អូនដែលឡើងទៅជាមួយខ្ញុំ បានធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត តែខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
កាលយើងខ្ញុំបានឮភ្លាម ចិត្តយើងខ្ញុំបានរលាយអស់ ហើយនៅក្នុងខ្លួនមនុស្សម្នាក់ៗគ្មានព្រលឹងទេ ដោយព្រោះតែពួកលោក ដ្បិតព្រះយេហូវ៉ាជាព្រះរបស់ពួកលោក ព្រះអង្គជាព្រះគង់នៅស្ថានសួគ៌ខាងលើ ហើយក៏គង់នៅលើផែនដីខាងក្រោមដែរ។
គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។
ពួកយាមល្បាតរបស់សូលនៅក្រុងគីបៀរ ស្រុកបេនយ៉ាមីន មើលទៅឃើញពលទ័ពបែកខ្ញែកគ្នា ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ