ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។
និក្ខមនំ 13:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលផារ៉ោនបានតាំងព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកយើងចេញ នោះព្រះយេហូវ៉ាបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមកដំបូង ជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនប្រុសច្បងរបស់ពួកយើង នោះពួកយើងលោះវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលផារ៉ោនបានតាំងព្រះទ័យរឹងទទឹងមិនព្រមឲ្យយើងរាល់គ្នាទៅ នោះព្រះយេហូវ៉ាក៏សំឡាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទចោល ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនច្បងនៃពួកសត្វ ដោយហេតុនោះបានជាអញថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមុនបង្អស់ ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនច្បងបង្កើតរបស់អញ នោះអញលោះវិញ អាល់គីតាប ពេលនោះ ស្តេចហ្វៀរ៉អ៊ូនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ អុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វជូនអុលឡោះតាអាឡា តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។ |
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។
នៅកណ្ដាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាបានវាយកូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ ចាប់ពីបុត្រច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសដែលនៅក្នុងគុក ព្រមទាំងកូនច្បងរបស់សត្វទាំងអស់ដែរ។
ប៉ុន្តែ យើងដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនបើកឲ្យអ្នករាល់គ្នាមកទេ ទាល់តែយើងប្រើដៃដ៏ខ្លាំងពូកែទើបព្រម។
រីឯកូនដំបូងរបស់សត្វលា នោះត្រូវយកកូនចៀមមួយមកលោះ តែបើមិនចង់លោះទេ ត្រូវបំបាក់កកូនលានោះទៅ។ អស់ទាំងកូនប្រុសច្បងរបស់អ្នក នោះអ្នកត្រូវតែលោះកុំខាន។ មិនត្រូវមកដោយដៃទទេនៅមុខយើងឡើយ។
ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
គ្រប់ទាំងអស់ដែលកើតពីពោះមកមុនគេ ដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះនឹងបានជារបស់អ្នក តែអ្នកត្រូវលោះកូនច្បងរបស់មនុស្ស និងលោះកូនដំបូងរបស់សត្វដែលមិនស្អាត។
ឯតម្លៃលោះមនុស្សទាំងពីររយចិតសិបបីនាក់ ក្នុងចំណោមកូនប្រុសច្បងនៃពួកអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី