ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 1:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ព្រោះ​ពួក​ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ពូជពង្ស​របស់​នាង​បាន​ចម្រុង​ចម្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចម្រុង‌ចម្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដោយ​ព្រោះ​ពួក​ឆ្មប​នោះ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​ចំរើន​ពូជ​ឲ្យ​គេ។

សូមមើលជំពូក

អាល់គីតាប

ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​អុលឡោះទ្រង់​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចំរុង​ចំរើន។

សូមមើលជំពូក



និក្ខមនំ 1:21
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​យើង ដោយ​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង ដូច​ជា​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែរ នោះ​យើង​នឹង​នៅ​ជា‌មួយ​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​យើង​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ យើង​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង


ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើប​ល្ល័ង្ក​របស់​ស្ដេច​ដាវីឌ ជា​បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត»។


ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។


មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។


៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។


ប៉ុន្តែ ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ឡើយ គឺនាង​បាន​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​វិញ។


ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន


ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​មួយរយ​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​ខ្ញុំ​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ គឺ​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌អង្គ គេ​នឹង​មាន​សេចក្ដី​សុខ។


ចូរ​ទៅ​ផ្ទះ​ពួក​រេកាប និយាយ​ជា‌មួយ​គេ ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ!។


យើង​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​មួយ​ដែល​ស្មោះ​ត្រង់​សម្រាប់​យើង ជា​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​តាម​គំនិត​យើង​វិញ ហើយ​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​គ្រួសារ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​យើង​ចាក់​ប្រេង‌តាំង​ឲ្យ​ជា​រៀង​រហូត​ទៅ។


សូម​អត់​ទោស​អំពើ​រំលង​នេះ​ដល់​ស្រី​បម្រើ​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ​តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​មួយ​ជីវិត​របស់​លោក។