ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ព្រះ‌រាជា ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សម្រែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ម៉ា‌ដេកាយ​លោក​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ទាំង​ស្លៀក‌ពាក់​ប្រដាប់​របស់​ក្រម​ហ្លួង​ពណ៌​ខៀវ ហើយ​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ នឹង​អាវ​វែង សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ​ផង នោះ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ

សូមមើលជំពូក

អាល់គីតាប

លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ស្តេច ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​គាត់​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សំរែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។

សូមមើលជំពូក



នាង​អេសធើរ 8:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។


គេ​ចង​សំពត់​ពណ៌​ស ពណ៌​បៃតង និងពណ៌​ខៀវ ដោយ​ខ្សែ​ខ្លូត​ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ដាក់​លើ​កម្រាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង និង​ខ្មៅ។


រី​ឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​របស់​ស្ដេច ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​ដ៏​ខ្ពង់​ខ្ពស់​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក សុទ្ធ​តែ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​របាក្សត្រ​របស់​ស្តេចស្រុក​មេឌី និង​ស្រុក​ពើស៊ីរ។


ពួក​អ្នក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ តាម​បញ្ជា​របស់​ស្តេច ហើយ​‌គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះនៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។ ពេល​នោះ ស្តេច​គង់​សោយ​ស្រា​ជាមួយ​ហាម៉ាន តែ​ឯ​ទី​ក្រុង​ស៊ូសាន មាន​ការ​ច្រួល​ច្របល់​កើត​ឡើង​ជា​ខ្លាំង។


លុះ​ដល់​ថ្ងៃ​ទីបី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​ជា​អគ្គ​មហេសី ចូល​ទៅ​ឈរ​ក្នុង​រាជ​រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​របស់​ស្ដេច ឯ​ស្ដេច​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ទល់​មុខ​នឹង​ផ្លូវ​ចូល​‌រាជ​ដំណាក់។


ហាម៉ាន​រៀប​រាប់​ប្រាប់​ពួក‌គេ​ពី​ភាព​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក ពី​ចំនួន​កូន​ប្រុសៗ​របស់​លោក និង​ពី​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​លើក​តម្កើង ហើយ​ពី​ដំណើរ​ដែល​ស្ដេច​តាំង​លោក​ឡើង ខ្ពស់​ជាង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។


ដូច្នេះ ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ​នោះមក ហើយ​បំពាក់​ឲ្យ​ម៉ា‌ដេកាយ បញ្ជិះ​គាត់​បណ្តើរ​កាត់​តាម​ទីធ្លា​ក្រុង ទាំង​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា «អ្នក​ដែល​ព្រះ​រាជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ គឺ​នឹង​បាន​ដូច្នេះ​ឯង!»។


ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​គ្រង និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ជា​សេះ​ដែល​មាន​មកុដ​រាជ្យ​នៅ​ក្បាល​នោះ​មក។


ដូច្នេះ ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សត្វ​យ៉ាង​លឿន ជា​សត្វ​ដែល​ប្រើ​ក្នុង​រាជ​កិច្ច​រប​ស់​ស្តេច គេ​រួស‌រាន់​ចេញ​ទៅ ដោយ​ប្រញាប់‌ប្រញាល់ មាន​ទាំង​រាជ​បញ្ជា​របស់​ស្តេច​បង្ខំ​ផង ហើយ​គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះ​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។


គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។


កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ​ជម្នះ នោះ​បណ្ដា‌ជន​មាន​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។


កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។


តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។


តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។


«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។