នាងអេសធើរ 8:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកម៉ាដេកាយចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀកបំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសម្រែកអរសប្បាយពាសពេញក្រុងស៊ូសានទាំងមូល។ សូមមើលជំពូកអាល់គីតាប15 លោកម៉ាដេកាយចាកចេញពីស្តេច ទាំងស្លៀកសម្លៀកបំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយគាត់ពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសំរែកអរសប្បាយពាសពេញក្រុងស៊ូសានទាំងមូល។ សូមមើលជំពូក |