ឯព្រះនាងអេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងពីសាច់ញាតិ និងពីជាតិសាសន៍របស់ខ្លួនទេ គឺតាមបង្គាប់របស់ម៉ាដេកាយ ព្រោះព្រះនាងស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមព្រះនាងនៅឡើយ។
នាងអេសធើរ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាដេកាយក៏ឲ្យសំណៅរាជក្រឹត្យមួយច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន អំពីការបំផ្លាញសាសន៍យូដា ឲ្យគាត់នាំយកទៅបង្ហាញព្រះនាងអេសធើរ ហើយរៀបរាប់ទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំឲ្យព្រះនាងចូលទៅគាល់ស្ដេច សុំការប្រណីសន្ដោស ហើយទូលអង្វរស្ដេចសម្រាប់សាសន៍របស់ព្រះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឲ្យសំណៅព្រះរាជឱង្ការ១ច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន បង្គាប់ឲ្យសំឡាប់គេ ដល់ភ្នាក់ងារនោះ ឲ្យនាំយកទៅបង្ហាញដល់អេសធើរ ហើយរាប់រៀបទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំ ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្តេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង។ អាល់គីតាប គាត់ក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅជូននាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះជូននាងផង។ គាត់ក៏បានសូមឲ្យនាងចូលទៅជួបស្តេច ដើម្បីសូមការប្រណីសន្ដោស និងសូមអង្វរស្តេច សម្រាប់ជាតិសាសន៍របស់នាង។ |
ឯព្រះនាងអេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងពីសាច់ញាតិ និងពីជាតិសាសន៍របស់ខ្លួនទេ គឺតាមបង្គាប់របស់ម៉ាដេកាយ ព្រោះព្រះនាងស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមព្រះនាងនៅឡើយ។
ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលទុក្ខវេទនា ដែលនឹងកើតដល់ប្រជាជនរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន?»
ទោះបើខ្ញុំសុចរិត ក៏ខ្ញុំមិនអាចទូលឆ្លើយនឹងព្រះអង្គបានដែរ គឺខ្ញុំត្រូវតែអង្វរសូមសេចក្ដីមេត្តា ពីចៅក្រមរបស់ខ្ញុំវិញ ។
ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន!
ព្រះហឫទ័យរបស់ស្តេច នៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវទឹកហូរទាំងឡាយ ព្រះអង្គឲ្យបែរហូរទៅខាងណា ក៏តាមតែព្រះហឫទ័យ។
បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។
ព្រះបាទហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងក្រុងស៊ីដូនជាខ្លាំង។ ដូច្នេះ អ្នកទាំងនោះរួមចិត្តគ្នាមកគាល់ស្តេច ហើយក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិករបស់ស្តេចរួចហើយ គេក៏ទូលសូមឲ្យមានសន្ដិភាព ព្រោះស្រុករបស់គេទទួលស្បៀងអាហារពីស្តេច។
ខ្ញុំដាស់តឿនអ្នកនៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់អ្វីៗទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលបានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។