បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មផារ៉ោន ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច ហើយស្ដេចក៏ដោះលែងមេថ្វាយពែង និងមេដុតនំ ឲ្យមកឈរក្នុងចំណោមមន្ត្រីរបស់ស្ដេច។
នាងអេសធើរ 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី នឹងសាសន៍មេឌី ពួកអ្នកធំ នឹងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ អាល់គីតាប នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច គាត់បានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ |
បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មផារ៉ោន ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច ហើយស្ដេចក៏ដោះលែងមេថ្វាយពែង និងមេដុតនំ ឲ្យមកឈរក្នុងចំណោមមន្ត្រីរបស់ស្ដេច។
បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏តើនឡើង ហើយជ្រាបថា នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហិបសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី រួចក៏ជប់លៀងបណ្ដាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។
ហើយអ្នកដែលនៅជិតដិតនឹងស្ដេចមាន កើសេណា សេថារ អ័ឌម៉ាថា តើស៊ី មេរេស ម៉ាសេណា និងមមូកាន ជាមន្ត្រីទាំងប្រាំពីររូបរបស់សាសន៍ពើស៊ី និងសាសន៍មេឌី ដែលជាអ្នកជំនិតរបស់ស្តេច ហើយជាអ្នកលេខមួយក្នុងនគរ)។
ឯស្ដេចទ្រង់បង្ហាញអស់ទាំងរាជសម្បត្តិដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ អស់រយៈពេលជាច្រើនថ្ងៃ គឺអស់មួយរយប៉ែតសិបថ្ងៃ។
ពេលនោះ ស្ដេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមន្ត្រី និងពួកមហាតលិកទាំងអស់របស់ស្ដេច គឺជាពិធីជប់លៀងរបស់ព្រះនាងអេសធើរ។ ស្ដេចក៏ប្រោសប្រទានឲ្យមនុស្សនៅគ្រប់អាណាខេត្តទាំងអស់បានឈប់សម្រាក ព្រមទាំងចែកទាន ដោយព្រះហឫទ័យសទ្ធា។
នៅខែទីមួយ ដែលជាខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទអ័ហាស៊ូរុស គេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដើម្បីដេញរកថ្ងៃខែ ហើយក៏ត្រូវចំលើថ្ងៃទីដប់បី នៃខែទីដប់ពីរ ដែលត្រូវជាខែផល្គុន។
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាបានដាស់វិញ្ញាណ របស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចោល ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។
ព្រះបាទបេលសាសារបានរៀបចំជប់លៀងមួយយ៉ាងធំ ជូនពួកសេនាបតីរបស់ស្ដេចចំនួនមួយពាន់នាក់ ហើយទ្រង់សោយស្រានៅមុខអ្នកទាំងមួយពាន់នោះ។
"ពេរេស" ប្រែថា ព្រះបែងចែករាជ្យរបស់ព្រះករុណា ឲ្យដល់សាសន៍មេឌី និងសាសន៍ពើស៊ីហើយ»។
ព្រះបាទដារីយុសសព្វព្រះហឫទ័យតែងតាំងពួកនាយកមួយរយម្ភៃរូប ឲ្យគ្រប់គ្រងលើនគរ គឺឲ្យនៅពាសពេញនគរទាំងមូល
លុះឱកាសល្អមួយមកដល់ ជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌ ទ្រង់បានរៀបពិធីជប់លៀងឲ្យពួកនាម៉ឺនមន្ត្រី ពួកមេទ័ព និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ។