នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។
នាងរស់ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបូអូសបានឡើងទៅអង្គុយនៅត្រង់ទ្វារក្រុង ហើយមើល៍ អ្នកដែលមានច្បាប់នឹងលោះ ដែលលោកបូអូសបាននិយាយប្រាប់នាងរស់ក៏មកដល់។ ដូច្នេះ លោកបូអូសពោលថា៖ «បងអើយ សូមអញ្ជើញមកអង្គុយនៅទីនេះសិន» គាត់ក៏ចូលមកអង្គុយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបូអូស លោកឡើងទៅអង្គុយនៅត្រង់ទ្វារទីក្រុង លំដាប់នោះសាច់ញាតិជិតដិត ដែលបូអូសបាននិយាយនោះ គាត់ក៏មកដល់ បូអូសហៅថា នែ បងអើយ សូមបែរមកអង្គុយនៅទីនេះសិន ដូច្នេះ គាត់ក៏បែរចូលមកអង្គុយ អាល់គីតាប លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូស ប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។ |
នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។
ឯអេប្រុនក៏អង្គុយរួមជាមួយពួកកូនចៅហេតទាំងនោះដែរ គាត់ឆ្លើយទៅលោកអ័ប្រាហាំនៅចំពោះមុខពួកកូនចៅហេត គឺនៅចំពោះអស់អ្នកដែលចូលតាមទ្វារក្រុងនោះថា៖
ដូច្នេះ ហាម៉ោរ និងស៊ីគែមជាកូនក៏ទៅឯទ្វារក្រុង ហើយពោលទៅកាន់មនុស្សនៅទីក្រុងរបស់ខ្លួនថា៖
ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡុមហៅអ្នកនោះមកសួរថា៖ «អ្នកមកពីស្រុកណា»។ គេទូលឆ្លើយថា៖ «ទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ មកពីកុលសម្ព័ន្ធណាមួយក្នុងសាសន៍អ៊ីស្រាអែល»
ឯស្តេចអ៊ីស្រាអែល និងយេហូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់។
បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ដោយឃើញមនុស្ស ដែលបានជួយខ្ញុំនៅមាត់ទ្វារ
អស់អ្នកដែលអង្គុយនៅទ្វារក្រុង នាំគ្នានិយាយដើមទូលបង្គំ ហើយមនុស្សប្រមឹក យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។
កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ។
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ។
ក៏ធ្វើសំបុត្រ ហើយបិទត្រា ព្រមទាំងហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតយើងបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំងបួននៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
«ត្រូវតែងតាំងពួកចៅក្រម និងពួកមេដឹកនាំ នៅគ្រប់ទាំងក្រុងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក តាមកុលសម្ព័ន្ធរបស់អ្នក ហើយអ្នកទាំងនោះនឹងជំនុំជម្រះប្រជាជនដោយយុត្តិធម៌។
ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។
នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ
ប៉ុន្ដែ ប្រសិនបើអ្នកនោះមិនចង់យកប្រពន្ធរបស់បងប្រុសខ្លួនទេ នាងត្រូវចូលទៅជួបពួកចាស់ទុំ ត្រង់ទ្វារក្រុង ហើយជម្រាបថា "ប្អូនថ្លៃនាងខ្ញុំមិនព្រមរក្សាឈ្មោះឲ្យបងប្រុសរបស់ខ្លួន នៅគង់វង្សក្នុងសាសន៍អ៊ីស្រាអែលទេ។ គាត់មិនចង់បំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាងខ្ញុំឡើយ"។
អ្នកនោះត្រូវរត់ទៅទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំងនោះ ហើយឈរនៅមាត់ទ្វារក្រុងប្រកាសប្រាប់ពីរឿងរ៉ាវរបស់ខ្លួនដល់ពួកចាស់ទុំនៅក្រុងនោះ រួចគេនឹងយកគាត់ចូលក្នុងក្រុង ហើយផ្ដល់កន្លែងមួយឲ្យស្នាក់នៅជាមួយពួកគេ។
ខ្ញុំមានច្បាប់នឹងលោះមែន ប៉ុន្តែ មានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត
ណាអូមីប្រាប់ថា៖ «កូនអើយ ចូរនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិននៅស្ងៀមទេ លោកនឹងបង្ហើយការនេះជាមិនខាន»។