Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 4:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់‌ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉ាឡេក គឺ​បុរស​ដែល​លោក​បូអូស​ប្រាប់​នាង​រស់​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​បូអូស​បាន​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​មើល៍ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ ដែល​លោក​បូអូស​បាន​និយាយ​ប្រាប់​នាង​រស់​ក៏​មក​ដល់។ ដូច្នេះ លោក​បូអូស​ពោល​ថា៖ «បង​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ​សិន» គាត់​ក៏​ចូល​មក​អង្គុយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​បូអូស លោក​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ទី​ក្រុង លំដាប់​នោះ​សាច់‌ញាតិ​ជិត‌ដិត ដែល​បូអូស​បាន​និយាយ​នោះ គាត់​ក៏​មក​ដល់ បូអូស​ហៅ​ថា នែ បង​អើយ សូម​បែរ​មក​អង្គុយ​នៅ​ទី​នេះ​សិន ដូច្នេះ គាត់​ក៏​បែរ​ចូល​មក​អង្គុយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់​ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉ាឡេក គឺ​បុរស​ដែល​លោក​បូអូស ប្រាប់​នាង​រស់​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។

សូមមើលជំពូក ចម្លង




នាង​រស់ 4:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ល្ងាច ទេវតា*​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម។ លោក​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​លោក​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល​ដោយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។


លោក​អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រាហាំ​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖


លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖


សម្ដេច​តែងតែ​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​តាម​ផ្លូវ​ចូល​ទ្វារ​ក្រុង។ រៀង​រាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ចូល​ទៅ​គាល់​ស្ដេច សូម​ស្ដេច​រក​យុត្តិធម៌​ឲ្យ សម្ដេច​អាប់‌សាឡុម​តែង​ហៅ​គេ​មក​សួរ​ថា «អ្នក​មក​ពី​ស្រុក​ណា?»។ ពេល​គេ​ឆ្លើយ​ថា «ទូលបង្គំ​មក​ពី​កុល‌សម្ព័ន្ធ​មួយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។


ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន គង់​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ារី ព្យាការី​ទាំង​អស់​នាំ​គ្នា​ទស្សន៍‌ទាយ​ថ្វាយ​ស្ដេច។


ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង អង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ


ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រា ដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ


គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ នៅ​តាម​ទី​សាធារណៈ ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង ទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។


ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ស្រុក។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ! ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ ចូរ​មក ហើយ​ពិសា​ទៅ។ ចូរ​មក​យក​អាហារ​បរិភោគ ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ ឬ​បង់​ថ្លៃ​អ្វី​ឡើយ!


ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​មួយ និង​បិទ​ត្រា ដោយ​មាន​សាក្សី​ដឹង​ឮ រួច​ថ្លឹង​ប្រាក់​លើ​ជញ្ជីង។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ូសែប ដែល​នៅ​សេស‌សល់។


«យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ទៅ​តាម​ទិស​ទាំង​បួន! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់ រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


«ត្រូវ​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។


ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។


ឪពុក‌ម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។


ប្រសិន​បើ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀបការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​មាត់​ទ្វារ​ក្រុង ជម្រាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ​មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន ឲ្យ​គង់‌វង្ស នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​គាត់​មិន​ចង់​រៀបការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារ‌កិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ”។


អ្នក​នោះ​អាច​រត់​ទៅ​កាន់​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជម្រក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ប្រាប់​ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​នោះ។ ពួក​ព្រឹទ្ធា‌ចារ្យ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​ក្រុង ព្រម​ទាំង​ផ្ដល់​កន្លែង​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។


ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។


នាង​ណាអូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់‌ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា​ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិត‌គូរ​រហូត​ទាល់​តែ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ជា​ពុំ‌ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម