លោកនាំបុត្រារបស់ស្ដេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ ដល់ទ្រង់ តាំងឡើងជាស្ដេច ហើយចាក់ប្រេង រួចគេនាំគ្នាទះដៃស្រែកជយឃោសថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
ទំនុកតម្កើង 98:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យទន្លេទាំងឡាយទះដៃ ចូរឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យទន្លេនានាទះដៃ ចូរឲ្យភ្នំទាំងឡាយច្រៀងដោយអំណរជាមួយគ្នានៅចំពោះព្រះយេហូវ៉ា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ អាល់គីតាប ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង |
លោកនាំបុត្រារបស់ស្ដេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ ដល់ទ្រង់ តាំងឡើងជាស្ដេច ហើយចាក់ប្រេង រួចគេនាំគ្នាទះដៃស្រែកជយឃោសថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
ម្នាលប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។
ព្រះអង្គមានព្រះពាហុខ្លាំងពូកែ ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។
៙ ឱព្រះយេហូវ៉ាអើយ ជំនន់បានជន់ឡើង ជំនន់បានបន្លឺសំឡេងឡើង គឺជំនន់បានបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។