ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ស្បថ​ដោយ​ភាព​បរិសុទ្ធ​របស់​យើង ម្តង​ជា​សម្រេច យើង​មិន​កុហក​នឹង​ដាវីឌ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ស្បថ​ម្ដង​ហើយ ដោយ​អាង​ភាពវិសុទ្ធ​របស់យើង យើង​នឹង​មិន​ភូតភរ​ដាវីឌ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏វិសុទ្ធ របស់​យើង យើង​មិន​កុហក​ដាវីឌ​ទេ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​បាន​ស្បថ​ម្តង​ហើយ ដោយ​នូវ​សេចក្ដី​បរិសុទ្ធ របស់​អញ ថា អញ​មិន​ព្រម​ពោល​កុហក​ដល់​ដាវីឌ​ឡើយ

សូមមើលជំពូក

អាល់គីតាប

យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏‌វិសុទ្ធ របស់​យើង យើង​មិន​កុហក​ស្តេច​ទត​ទេ!

សូមមើលជំពូក



ទំនុកតម្កើង 89:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយ ថា «អ្នក​ជា​សង្ឃ​នៅ​អស់‌កល្ប​ជា‌និច្ច តាម​របៀប​លោក​មិល​គីស្សាដែក»។


៙ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ ដោយ​សេចក្ដី​ពិត ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖ «ក្នុង​ចំណោម​កូន​ប្រុស​ៗ ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។


ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ថា មើល៍ គ្រា​នោះ​នឹង​ធ្លាក់​លើ​អ្នក​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​អូស​អ្នក​រាល់​គ្នា ចេញ​ទៅ​ដោយ​តម្ពក់ ហើយ​អូស​អ្នក​ចុង​ក្រោយ របស់​អ្នក​រាល់​គ្នា​ដោយ​ផ្លែ​សន្ទូច។


ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​សារ​អំនួត​របស់​យ៉ាកុប​ថា "ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ភ្លេច​អំពើ​ណា​មួយ ដែល​គេ​បាន​ប្រព្រឹត្ត​ឡើយ"។


ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ?


រីឯ​យើង​វិញ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌ជា‌និច្ច អំពី​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ជា​ផល​ដំបូងដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ញែក​ជា​បរិសុទ្ធ និង​ដោយ​សារ​ជំនឿ​តាម​សេចក្ដី​ពិត។


ដោយ​សង្ឃឹម​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ព្រះដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​តាំង​ពី​មុន​អស់​ទាំង​កល្ប


កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អ័ប្រា‌ហាំ ព្រះ‌អង្គ​បានយក​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​មក​ស្បថ ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង ដើម្បី​ឲ្យ​ព្រះ‌អង្គ​យក​អ្នក​នោះ​មក​ស្បថ​បាន​ឡើយ។


ដូច្នេះ នៅ​ពេល​ព្រះ‌សព្វ​ព្រះ‌ហឫទ័យ​ចង់​បង្ហាញ​ឲ្យ​បាន​រឹត​តែ​ច្បាស់ ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​សេចក្ដី​សន្យា​ទុក​ជា​មត៌ក អំពី​បំណង​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ធានា​សេចក្ដី​សន្យា​នោះ ដោយ​ពាក្យ​សម្បថ