ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 88:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ចូលឡើង​ទៅ​ដល់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ចូលមក​នៅចំពោះ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​សម្រែក​របស់ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក របស់​ទូលបង្គំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ បាន​ចូល​មក​នៅ​ចំពោះ​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល‌អង្វរ​ផង

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ បាន​ឡើង​ទៅ​ដល់​ទ្រង់! សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង!

សូមមើលជំពូក



ទំនុកតម្កើង 88:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាស‌នា​របស់​ព្រះ‌អង្គ ក្នុង​ព្រះ‌វិហារ​នេះ


ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


ប៉ុន្តែ ឱ​ព្រះ​ដែលថ្កើង​ឡើង នៅ​លើ​ពាក្យ​សរសើរ​របស់ អ៊ីស្រាអែល​អើយ ព្រះ‌អង្គ​បរិសុទ្ធ។


សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ ជា​បន្ទាយ​យ៉ាង​មាំ សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង!


សូម​ឲ្យ​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស បាន​ឮ​ដល់​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ សូម​ការ​ពារ​អ្នក​ដែលមាន​ទោស​ដល់​ស្លាប់ ទាំង​នោះ​ផង។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ។


ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ចូល​ទៅ​ឡើយ