សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត!
ទំនុកតម្កើង 85:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្មោះត្រង់ដុះពន្លកចេញពីដី ហើយសេចក្ដីសុចរិតក៏មើលពីលើមេឃមកដែរ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីពិតត្រង់នឹងដុះឡើងពីផែនដី ហើយសេចក្ដីសុចរិតយុត្តិធម៌អើតមើលពីលើមេឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក ហើយក៏មានសេចក្ដីសុចរិត លេចចេញមកពីផ្ទៃមេឃដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីពិតត្រង់ពន្លកចេញពីដីមក ហើយសេចក្ដីសុចរិតក៏មើលពីលើស្ថានសួគ៌ដែរ អាល់គីតាប ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក ហើយក៏មានសេចក្ដីសុចរិត លេចចេញមកពីផ្ទៃមេឃដែរ។ |
សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត!
នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ានឹងល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដីនឹងបានប្រសើរ ហើយជាលម្អដល់សំណល់ពួកសាសន៍អ៊ីស្រាអែលដែលបានរួច។
ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ព្រះអង្គ។
ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា យើងនេះហើយជាយេហូវ៉ា ដែលបានបង្កើតសេចក្ដីនោះឡើង។
ដ្បិតព្រះអង្គបានចម្រើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ព្រះអង្គឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលព្រះអង្គ នោះក៏គ្មានភាពលម្អណា ដែលឲ្យយើងរីករាយចិត្តដែរ។
កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!»
ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
«សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឲ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។