សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។
ទំនុកតម្កើង 83:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេបានរួមសមគំនិតគ្នា គេបានតាំងសញ្ញាទាស់នឹងព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកគេប្រឹក្សាយោបល់គ្នា ពួកគេតាំងសម្ពន្ធមេត្រីទាស់នឹងព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយ គេបានតាំងសញ្ញាទាស់នឹងទ្រង់ អាល់គីតាប ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងទ្រង់ |
សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។
ប៉ុន្ដែ លោកតោះតើយមិនចង់កម្ចាត់ម៉ាដេកាយតែម្នាក់ប៉ុណ្ណោះឡើយ ដ្បិតមានគេបានជម្រាបហាម៉ានពីសាសន៍របស់ម៉ាដេកាយ ដូច្នេះ លោកក៏រកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់ គឺជនរួមជាតិរបស់ម៉ាដេកាយ ដែលមាននៅពាសពេញក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុសទាំងមូល។
ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖
គេគិតគ្នាថា «យើងនឹងបង្ក្រាបគេឲ្យរាប» គេដុតបំផ្លាញអស់ទាំងកន្លែងប្រជុំ ទាំងប៉ុន្មានរបស់ព្រះនៅក្នុងស្រុក។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ព្រះបាទអេហាសញ័ររន្ធត់ ព្រមទាំងចិត្តរបស់ប្រជារាស្ត្រព្រះអង្គផង ប្រៀបដូចជាព្រៃឈើរញ្ជួយដោយត្រូវខ្យល់បក់បោក។
អ្នកមិនបានពិចារណាសេចក្ដីដែលជនជាតិទាំងនេះពោលថា គ្រួទាំងពីរដែលព្រះយេហូវ៉ាបានរើសតាំងនោះ ព្រះអង្គបានបោះបង់ចោលវិញទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់ប្រជារាស្ត្រយើង ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច
ឥឡូវនេះ មានសាសន៍ជាច្រើន មូលគ្នាមកទាស់នឹងឯង គេពោលថា "ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ"។
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។
ស្តេចទាំងនេះមានគំនិតតែមួយ ដើម្បីប្រគល់ឫទ្ធានុភាព និងអំណាចរបស់ខ្លួនដល់សត្វនោះ។
ខ្ញុំក៏ឃើញសត្វនោះ និងពួកស្តេចនៅលើផែនដី ព្រមទាំងពលទ័ពរបស់គេ បានប្រមូលគ្នា មកច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះ និងពលទ័ពរបស់ព្រះអង្គ។