ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់នាំសត្វក្រួចពីសមុទ្រមក ហើយឲ្យធ្លាក់ក្បែរជំរំ មានចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណេះ ហើយចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណោះ ជុំវិញជំរំទាំងអស់ ហើយគលើគ្នាកម្ពស់ប្រហែលពីរហត្ថពីដី។
ទំនុកតម្កើង 78:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គទម្លាក់សាច់មកលើគេ ដូចធូលីធ្លាក់ពីលើមេឃ គឺជាសត្វស្លាបជាច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបង្អុរសាច់លើពួកគាត់ដូចធូលីដី ព្រះអង្គបង្អុរសត្វស្លាបដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក គឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ទំលាក់សាច់មកលើគេដូចជាធូលីដី គឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ អាល់គីតាប ទ្រង់ធ្វើឲ្យមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក គឺទ្រង់ប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ |
ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់នាំសត្វក្រួចពីសមុទ្រមក ហើយឲ្យធ្លាក់ក្បែរជំរំ មានចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណេះ ហើយចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណោះ ជុំវិញជំរំទាំងអស់ ហើយគលើគ្នាកម្ពស់ប្រហែលពីរហត្ថពីដី។
ដូច្នេះ ប្រជាជនក្រោកឡើង នាំគ្នាចាប់ក្រួចពេញមួយថ្ងៃមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់ទៀត។ អ្នកដែលចាប់បានតិចជាងគេ នោះបានដប់ហាប រួចគេហាលសាច់សត្វគ្រួចទាំងនោះទុកសម្រាប់ខ្លួនគេនៅជុំវិញជំរំ។