ជនគណនា 11:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់នាំសត្វក្រួចពីសមុទ្រមក ហើយឲ្យធ្លាក់ក្បែរជំរំ មានចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណេះ ហើយចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណោះ ជុំវិញជំរំទាំងអស់ ហើយគលើគ្នាកម្ពស់ប្រហែលពីរហត្ថពីដី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កម្ពស់ប្រមាណពីរហត្ថ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់បក់នាំសុទ្ធតែសត្វក្រួចពីសមុទ្រមក ឲ្យរាចចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាល មានចំងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកំពស់ពីដីឡើង ប្រហែលជា២ហត្ថ សូមមើលជំពូកអាល់គីតាប31 អុលឡោះតាអាឡាធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នាកំពស់ប្រមាណពីរហត្ថ។ សូមមើលជំពូក |