Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដូច្នេះ ប្រជាជន​ក្រោក​ឡើង នាំ​គ្នា​ចាប់​ក្រួច​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​ពេញ​មួយ​ថ្ងៃ​បន្ទាប់​ទៀត។ អ្នក​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដប់​ហាប រួច​គេ​ហាល​សាច់​សត្វ​គ្រួច​ទាំង​នោះ​ទុក​សម្រាប់​ខ្លួន​គេ​នៅ​ជុំ‌វិញ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ‌វិញ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សំរាប់​ខ្លួន​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ​វិញ​ជំរំ។

សូមមើលជំពូក ចម្លង




ជន‌គណនា 11:32
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ខ្ញឹង​នោះ គឺ​មួយ​ថាំង​មាន​ដប់​ខ្ញឹង។


ឯ​អេផា និង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​មួយ​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ។


ប៉ុន្តែ កាល​សាច់​នោះ​កំពុង​នៅ​ជាប់​នឹង​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ប្រជាជន ហើយ​ព្រះ‌អង្គ​វាយ​ប្រជាជន​នោះ​ដោយ​គ្រោះ​កាច​មួយ​យ៉ាង​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម