ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​ធ្វើឲ្យ​ខ្យល់ទិសខាងកើត​បក់​នៅ​លើមេឃ ហើយ​នាំផ្លូវ​ខ្យល់ទិសខាងត្បូង​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​លើ​មេឃ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត​បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

នៅ​លើ​មេឃ ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 78:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ហើយ​ដែល​ធ្វើ​ឲ្យ​ពពក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​មក​ដែរ។


ព្រះ‌អង្គចាត់​ព្រះ‌បន្ទូល​ទៅ ហើយ​ទាំង​អស់​ក៏​រំលាយ​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្យល់​របស់​ព្រះ‌អង្គ​បក​មក ហើយ​ទឹក​នោះ​ក៏​ហូរ។


លោក​ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​លើ​ស្រុក​នោះ ពេញ​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​ក៏​បក់​នាំ​ហ្វូង​កណ្តូប​មក។


ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​នាំ​សត្វ​ក្រួច​ពី​សមុទ្រ​មក ហើយ​ឲ្យ​ធ្លាក់​ក្បែរ​ជំរំ មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណេះ ហើយ​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណោះ ជុំ‌វិញ​ជំរំ​ទាំង​អស់ ហើយ​គ​លើ​គ្នា​កម្ពស់​ប្រហែល​ពីរ​ហត្ថ​ពី​ដី។


ប៉ុន្តែ កាល​សាច់​នោះ​កំពុង​នៅ​ជាប់​នឹង​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ប្រជាជន ហើយ​ព្រះ‌អង្គ​វាយ​ប្រជាជន​នោះ​ដោយ​គ្រោះ​កាច​មួយ​យ៉ាង​ធំ។