ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទឹក​ចេញ​ពី​ថ្មដា ហើយ​ធ្វើឲ្យ​ទឹក​ហូរចុះ​ដូច​ទន្លេ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។

សូមមើលជំពូក



ទំនុកតម្កើង 78:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។


ព្រះ‌អង្គធ្វើ​ឲ្យ​ទី​រហោស្ថាន​ទៅ​ជា​អាង​ទឹក ហើយ​ដី​ស្ងួត​ហួត​ហែង​ទៅ​ជាប្រភព​ទឹក។


៙ ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប


ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។


ព្រះ‌អង្គ​បានទាញ​ធ្នូ​ចេញពី​ស្រោម​ជា​ស្រេច ទាំង​ហៅ​ព្រួញ​ជា​ច្រើន​ឲ្យ​មក។-បង្អង់- ព្រះ‌អង្គ​បាន​ពុះ​ញែក​ផែនដី​ឲ្យមាន​ទន្លេ។


«ចូរ​យក​ដំបង ហើយ​ប្រមូល​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា គឺ​អ្នក និង​អើរ៉ុន​ជា​បង​របស់​អ្នក រួច​បង្គាប់​ថ្មដា​នៅ​ចំពោះ​មុខ​គេ ឲ្យ​ទឹក​ហូរ​ចេញ​មក។ ដូច្នេះ អ្នក​ត្រូវ​នាំ​ទឹក​ចេញ​ពី​ថ្ម​សម្រាប់​ពួកគេ។ អ្នក​ត្រូវ​ឲ្យ​ទឹក​ដល់​ក្រុម​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​របស់​គេ​ផឹក តាម​របៀប​នេះ​ឯង»។


ព្រះ‌អង្គ​បាន​នាំ​អ្នក​ដើរ​កាត់​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ឲ្យ​ស្ញែង‌ខ្លាច ជា​កន្លែង​ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត​ឲ្យ​អ្នក


ពេល​នោះ ខ្ញុំ​បាន​យក​រូប​កូន​គោ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ទៅ​ដុត​កម្ទេច​នឹង​ភ្លើង ហើយ​កិន​ឲ្យ​ម៉ដ្ត​ដូច​ធូលី រួច​បាច​ធូលី​នោះ​ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ។