បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
ទំនុកតម្កើង 69:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ រួមទាំងសមុទ្រ និងអ្វីៗដែលនៅក្នុងនោះ សរសើរតម្កើងព្រះអង្គដែរ។ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យផ្ទៃមេឃ និងផែនដី សមុទ្រ និងរបស់សព្វសារពើដែលរវើកនៅទីនោះ សរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ ហើយសូមឲ្យសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ សរសើរតម្កើងព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យផ្ទៃមេឃ នឹងផែនដី ព្រមទាំងសមុទ្រ ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ បានសរសើរដល់ទ្រង់ចុះ អាល់គីតាប សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងទ្រង់ ហើយសូមឲ្យសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ សរសើរតម្កើងទ្រង់ដែរ |
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។
ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។